សម្តេច ស ខេ​ង ៖ ជុំ​គ្នា​ហូប​នំ​បញ្ចុក​និយាយ​ពី​នយោបាយ​បោះ​ឆ្នោត គឺ​អត់​បញ្ហា​ទេ​!


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្រុមប្រឆាំង​យក​លេស​ប្រមូលផ្តុំ​ហូប​នំ​បញ្ចុក ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង នេះ​បន្ទាប់​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ក្រុម​ខ្លួន​ទទួល​ជោគជ័យ​ក្នុង​ការ​ហូប​នំ​បញ្ចុក​នឹង​ស្នើ​ឲ្យ​សកម្មជន​ខ្លួន បន្ត​ហូប​នំ​បញ្ចុក​បន្ត​ទៀត ។ សម្តេច ស ខេ​ង​បាន​ថ្លែង​ក្នុង​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក ថ្ងៃ​ទី​១១ ខែមិថុនា​នេះ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ការ​ហូប នំ​បញ្ចុក សាមគ្គី​គ្នា សប្បាយ​រីករាយ ក៏​ប៉ុន្តែ​មាន​អ្នកខ្លះ​នោះ​(​ក្រុមប្រឆាំង​)​យក​តែ​ឈ្មោះ​នំ​បញ្ចុក​ទេ តែ​ធាតុ​ពិត គឺ​ការ​ប្រជុំ​គ្នា ដើម្បី​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រាជរដ្ឋាភិបាល ។ សម្តេច​បញ្ជាក់​ថា ៖ «​រឿង​ប្រជុំ​យើង​ចែក​ឲ្យ​ដាច់​ជា​ពីរ បើ​ប្រជុំ​រឿង​នយោបាយ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ក៏​អត់​អី​ទេ ។ មាន​ន័យ​ថា ប្រជុំ​ដើម្បី​រៀបចំ​ខ្លួន​បោះ​ឆ្នោត ២០២២ និង​បោះ​ឆ្នោត​២០២៣ អត់​អី​ទេ គឺ​ល្អ ! ព្រោះ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ​ការ ប្រមូល​ហូប​នំ​បញ្ចុក ដើម្បី​ប្រមូលគ្នា​ចាត់តាំង​មក​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​អាហ្នឹង​ខុស ! សូម​ចែក​ឲ្យ​ដាច់​បញ្ហា​នេះ​» ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖« នំ​បញ្ចុក​ចាំបាច់​អី​ហូប​ជុំ​គ្នា យើង​ហូប​តែ​ម្នាក់ឯង​បាន​តើ0x017d7 ប៉ុន្តែ​រឿង​យកនំ​បញ្ចុក គឺជា​រូបភាព​ទេ គឺ​ក្រោម​ស្លាក់​នំ​បញ្ចុក ឬ​គ្មាន​ហូប​នំ​បញ្ចុក​ផង ។ ប៉ុន្តែ​ធាតុ​ពិត​នៅ​កន្លែង​មួយ​ចំនួន​រៀបចំ​ផែនការ​ប្រមូល​កម្លាំង​ទៅ​ទទួល​មេ​គេ ដើម្បី​មក​បំបះ​បំបោល​ធ្វើ​បដិវត្តន៍​ពណ៌ នេះ​ជា​បញ្ហា​ត្រូវ​យកចិត្តទុកដាក់​» ។ យ៉ាងណា​ក្តី​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា សម្តេច​គាំទ្រ​ចំពោះ​ការ​ប្រមូលផ្តុំ​គ្នា​ក្នុង​ការពិគ្រោះ​យោបល់​ចំពោះ​ការ​ត្រៀម​ចូលរួម​ការ​បោះ​ឆ្នោត​២០២២ និង​២០២៣ ។ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​ប្រមូលផ្តុំ ហើយ​បំផុស​ចលនា​បំបះបំបោរ​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់ កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​រយៈ​បដិវត្តន៍​ពណ៌ គឺ​ខុស ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា មិន​ត្រូវ​ទៅ​ចាំ​ចង់​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នោះ​ទេ ព្រោះ​អ្នកខ្លះ​មិន​បាន​យល់​ទេ ដូច្នេះ​ត្រូវ​ពន្យល់​ពួក​គាត់​ឲ្យ​បាន​យល់ ។ អ្នកខ្លះ​គិតតែ​ថា មក​ហូប​នំ​បញ្ចុក គឺ​ហូប​នំ​បញ្ចុក​ហើយ តែ​គោល​គំនិត​គេ​ចង់​ប្រមូលផ្តុំ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​៩ មិថុនា​កន្លង​មកនេះ​កម្ពុជា​បាន​បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ទាំង​សកម្មជន​អតីត​បក្ស​ប្រឆាំង និង​សកម្មជន​បក្ស​កាន់​អំណាច ។ ការ​ហូប​នំ​បញ្ចុក​នេះ​ត្រូវ​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​អះអាង​ថា ខ្លួន​ទទួល​ជោគជ័យ​ក្នុង​ការ​កៀរគរ​សកម្មជន​ខ្លួន​ហូប​នំ​បញ្ចុក ។ ក៏​ប៉ុន្តែ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​អះអាង​ថា ក្រុមប្រឆាំង​បាន​ហូប​នំ​បញ្ចុក​បាន​តែ​១០%​តែ​ប៉ុណ្ណោះ ហើយ​សកម្មជន​បក្ស​កាន់​អំណាច​បាន​ហូប​លើសលុប គឺ​រហូត​ដល់​៩០%​ឯណោះ ៕ កែសម្រួល​ដោយ ៖ សូ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ