ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគារ​សិក្សា​មួយតម្លៃជាង១លាន​ដុល្លារ​នឹង​បង្ហាញខ្លួន​​​ក្នុង​ក្រុង​​បាត់​​ដំបង..​!

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​ ៖ អគារសិក្សា​ដែល​មានកំ​ពស់​៦​ជាន់ និង​មាន​បំពាក់​ជណ្ដើរយន្ត ដែល​មាន​តំលៃ​ជាង​១​លាន​ដុល្លា​រ បស់​សមាគម​ខ្មែរ​​-​ចិន នៅ​ខេត្តបាត់ដំបង​នឹង​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​លោក​លឹ​ម ទា​ឡេ​ង…

​​ខេត្តបាត់ដំបង​ ៖ អគារសិក្សា​ដែល​មានកំ​ពស់​៦​ជាន់ និង​មាន​បំពាក់​ជណ្ដើរយន្ត ដែល​មាន​តំលៃ​ជាង​១​លាន​ដុល្លា​រ បស់​សមាគម​ខ្មែរ​​-​ចិន នៅ​ខេត្តបាត់ដំបង​នឹង​ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ​។ នេះ​បើ​តាម​លោក​លឹ​ម ទា​ឡេ​ង ប្រធានកិត្តិយស​ជាន់ខ្ពស់​នៃ​សមាគម​ខ្មែរ-ចិន​ប្រចាំ​ខេត្តបាត់​ដំបង ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាលារៀន​ខ្មែរ​-​ចិន​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា ​មា​នទី​តាំងនៅ​ខាងជើង​ផ្សារ​ទំនើប​ភូ​ពុ​យ ស្ថិត​ក្នុងភូមិ​អ​ញ្ជា​ញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​មាន​មន្ត្រីរាជ ការ ប្រជាពលរដ្ឋ និង​សិ​ស្សា​នុ​សិស្ស​ចូលរួម​សរុបប្រហែល២០០នាក់ ។

bty

​នៅ​ក្នុង​ពិធី​នោះ លោក​លឹ​ម ទា​ឡេ​ង បាន​ថ្លែង​ថា នេះ​ជា​អគារសិក្សា​ថ្មី ដែល​នឹង​ត្រូវ​រៀបចំ​សាងសង់​នា​ពេល​ខាង​មុខ ​ដែល​មាន​ទំហំ​ធំ​ជាង​អគារ​ចាស់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ក្រុង​បាត់ដំបង ​។ អគារ​ថ្មី​នេះ​សាង​សង់​លើ​ផ្ទៃដី​ទំហំ​ជិត​១​ម៉ឺន​មែ​ត្រ​កា​រ៉េ​។ លោក​បាន​ថ្លៃ​ង​ទៀត​ថា អគារសិក្សា​ថ្មី​របស់​សមាគម​ខ្មែរ-ចិន​នេះ បើ​តាម​គម្រោង​នឹង​ត្រូវ​សាងសង់​កំពស់​៦​ជាន់ មាន​ចំនួន​៤៨​បន្ទប់ និង​បំពាក់​ដោយ​ជណ្ដើរយន្ត​។ ក្រៅពី​នេះ​ក៏​មានការ​រៀបចំ​សួនច្បារ មាន​ទីតាំង​កំសាន្ត មាន​ការិយាល័យ និង​បន្ទប់​សម្រាប់​គ្រួ​ស្នាក់​នៅ​ផង​ដែរ​។

​បើ​តាម​លោក​លឹ​ម ទា​ឡេ​ង ប្រធានកិត្តិយស​ជាន់ខ្ពស់ នៃ​សមាគម​នេះបាន​បញ្ជាក់​ដែរ​ថា គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​លុយ​ជាង​១​លាន​ដុល្លារ ដែល​លុយ​ទាំងនេះ​បាន​មក​ពី​ការ​ចូលរួម​របស់​សមាគម​ខ្មែរ​-ចិន ទាំង​នៅ​ក្នុង​ខេត្ត និង​នៅ​ក្រៅ​ខេត្ត ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក​។ លោក​លឹ​ម ទា​ឡេ​ង បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​យើង​មាន​ថវិកា ​សម្រាប់​សាងសង់​បាន​ចំនួន​៣៨​បន្ទប់​ហើយ តែ​នៅ​សល់​ចំនួន​៩​បន្ទប់​ទៀត យើង​កំពុង​ស្វែងរក​ថវិកា​​បន្ថែម​។​

​ប៉ុន្តែ​លោក​ថា ដោយសារ​ពេល​នេះ​ យើង​មិន​ទាន់​មាន​ថវិកា​គ្រប់​​គ្រាន់​សម្រាប់​សាងសង់ យើង​នឹង​ចាប់​ផ្ដើម​សាងសង់​កម្ពស់​៣​ជាន់​សិន តែ​យើង​នឹង​បុក​គ្រឹះ​សម្រាប់​សាងសង់​កំពស់​៦​ជាន់ ហើយ​នៅ​ពេល​ណា​ដែល​សមាគម​មាន​ថវិកា​​គ្រប់គ្រាន់ យើង​នឹង​បន្ត​ការ​សាងសង់​នេះ ទៅ​តាម​គម្រោង ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ