ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​វ័យក្មេង ប៉េង ម៉ា​រី មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់ បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​លក់​ផលិត​ផល M.ry Cosmetic

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​វ័យក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ ប៉េង ម៉ា​រី ហើយ​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក Peng Mary និង​ជា​ម្ចាស់​ម៉ាក​ផលិតផល M.ry Cosmetic នោះ​គឺជា​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​ការ​លក់​ផលិតផល​គ្រឿងសម្អាង​ម៉ាក…

ស្ត្រី​វ័យក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ ប៉េង ម៉ា​រី ហើយ​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក Peng Mary និង​ជា​ម្ចាស់​ម៉ាក​ផលិតផល M.ry Cosmetic នោះ​គឺជា​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​ការ​លក់​ផលិតផល​គ្រឿងសម្អាង​ម៉ាក M.ry ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ដែល​ផលិតផល​ទាំងនោះ​មាន​ដូច​ជា ៖ ក្រេ​ម ម្សៅ ទឹកអប់ ឡេ​លាបមុខ ឡេ​លាប​ខ្លួន សាប៊ូ​កក់សក់ ផលិត​ផល​សម្រក​រាង សម្រក​ក្បាលពោះ និង​ផលិតផល​ធ្វើ​ឱ្យ​ស្បែក​ស្អាត​ជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហាង M.ry Cosmetic បាន​បើក​ដំណើ​ការ​រយៈពេល​២​ឆ្នាំ​មក​ហើយដោយ​មាន​២​សាខា គឺ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក និង​នៅ​ទល់មុខ​ផ្សារ​ដើម​គ ដោយ​មាន​ផលិតផល ៥០ ជាង​មុខ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ។

គេ​បានដឹង​ហើយ​ថា M.ry Cosmetic មាន​ទាំង​លក់ដុំ និង​លក់រាយ ហើយ​ថែម​ទាំង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​រាប់​លាន​នាក់ និង​មាន​តំណាង​ចែកចាយ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ សម្រាប់​អ្នក​ចែកចាយ​ផលិតផល​បន្ត​ពី M.ry Cosmetic គឺ​ពួក​គេ​នឹង​ទទួល​បាន​នូវ​ការ​បង្រៀន​ឱ្យ​ចេះ​លក់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​លក់ដាច់ ហើយ​មិន​ថា​ចាស់ ឬ​ក្មេង​ប្រុស ឬ​ស្ត្រី​ដែល​ចង់​មាន​អាជីព​ជា​អ្នកលក់​តាម Online តាម​តូប ឬ​តាម​ផ្ទះ​នោះ​ទេ គឺ​អាច​លក់​បាន​ទាំងអស់​គ្នា​តែ​ម្តង ។

ជាមួយនឹង​ភាព​ជោគជ័យ​ខាងលើ គឺ​នៅ​ពេល​នេះ​ម្ចាស់​ផលិតផល​ម៉ាក M.ry Cosmetic បាន​ពង្រីក​មុខរបរ​បន្ថែម​មួយទៀត ដោយ​ឥឡូវ​កំពុង​បើកហាង​ប៉ាក់​ផ្លុំ​ចិញ្ចើម ថែរក្សា​សម្រស់​ឈ្មោះ M.ry brow ដែល​មាន​ទី​តាំ​នៅ​ខាងលិច​ផ្សារ​សុ​វ​ណ្ណា ដែល​មាន​បម្រើសេវា​ដូច​ជា ៖ ប៉ាក់​ចិញ្ចើម ត​រោមភ្នែក អ៊ុតរោម​ភ្នែក ម៉ាស្សា​មុខ និង​ផ្លុំ​បបូរមាត់ ជាដើម ។

អ្វី​ដែល​ម្ចាស់​ប្រេ​ន M.ry Cosmetic រូប​នេះ មាន​មហិច្ឆតា​បន្ថែម​ទៀត​នោះ គឺ​នាង​ថែម​ទាំង​មាន​គម្រោង​​បើកហាង M.ry brow នេះ​ជា​ច្រើន​សាខា​ទៀត​នៅ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ខាង​មុខ​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ