លឿននោះលឿន! ពន្លះមួយប្រាវ អស់​ជាង​១លានរៀល​ (មានវីដេអូ)


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ បោះពួយ​ក្នុង​ល្បឿន​លឿន គេច​លូ​ដែល​គេ​ដាក់​ធ្វើ​ជា​របាំង​ការពា​ផ្លូវ​បេតុង​មិន​ឲ្យ​រថយន្ត​ធំ​បើក​ឆ្លងកាត់ ហើយ​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត រួច​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ទាំង​សងខាង​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់ ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​រង​ការ​ខូច ខាត​យ៉ាងដំណំ​ដូច​គ្នា បន្ទាប់​មក​ភាគី​ទាំង​២​បាន​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​អ្នក​ភូមិ​ស្រែ​រា​ជ្ជះ​ដែល​បានឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ទាំង​២​គ្រឿង​នោះ​ពណ៌​ខ្មៅ​ដូច​គ្នា ប៉ុន្តែ​ស៊េរី​ឆ្នាំ​ផលិត​ខុស​គ្នា ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កណ្ដាល ១AE-៩១៣៩ ជិះ​តែ​ម្នាក់ឯង​។ ចំណែក​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ជិះ​គ្នា​៣​នាក់ ហើយ​ភាគី​ទាំង​២​សុទ្ធតែ​បាន​រង​របួសធ្ងន់​និង​ស្រាល ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១៩ ជិះ​ម្នាក់ឯង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០០៨ ជិះ​គ្នា​៣​នាក់​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ មាន​លូ​ដែល​គេ​ដាក់​ធ្វើ​ជា​របាំង​ការពារ​ផ្លូវ​មិន​ឲ្យ​រថយន្ត​ធំ​បើក​កាត់ តែ​ម៉ូតូ​ម៉ាក​ហុងដា​ ស៊េរី​ឆ្នាំ​២០១៩​ មិន​ព្រម​បន្ថយល្បឿន​ឡើយ ព្រមទាំង​បើក​គេច​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា ស៊េរី​ឆ្នាំ​២០០៨ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ទាំង​២​គ្រឿង​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ទៀត​ថា ក្រោយ​ពេល​កើតហេតុ តំណាង​ខាង​ភាគី​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៩ បាន​ចេញ​សំណង​ទៅ​ឲ្យ​ខាង​ភាគី​ម៉ូតូ​ហុងដា ស៊េរី​ឆ្នាំ​២០០៨ ដើម្បី​ព្យាបាល​របួស​និង​ជួសជុល​ម៉ូតូ​ចំនួន​១.០៥០.០០០​រៀល​(១លាន៥ម៉ឺនរៀល​)ជា​ការ​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​​ដែលនៅក្បែ​នោះ​ដើម្បី​ព្យាបាល​របួស​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ