ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eden Hazard ចូល​មក​ដល់ អធិរាជ​ស Real Madrid វ៉ៃ​ចេញ​កីឡាករ​ព្រាត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​អធិរាជ​ស Real Madrid ត្រូវ​កាត់ចិត្ត​ពី​កីឡាករ​របស់​ខ្លួន​ចោល​ខ្លះ ដោយសារ​តែ​ត្រូវ​រក​លុយ​មក​វិញ ក្រោយ​ពី​ជះ​លុយ​អស់​៣០០​លាន​ផោន​ទិញ​កីឡាករ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លឹ​ប​អធិរាជ​ស Real Madrid ត្រូវ​កាត់ចិត្ត​ពី​កីឡាករ​របស់​ខ្លួន​ចោល​ខ្លះ ដោយសារ​តែ​ត្រូវ​រក​លុយ​មក​វិញ ក្រោយ​ពី​ជះ​លុយ​អស់​៣០០​លាន​ផោន​ទិញ​កីឡាករ Eden Hazard និង​កីឡាករ​ផ្សេង​ៗ​ទៀត ។

Eden Hazard ត្រូវ​បាន​គេ​ប្រកាស​ថា នឹង​មក​លេង​នៅ​ក្លឹ​ប Real Madrid ក្រោយ​ចាក​ចេញពី​ក្លឹ​ប​តោ​ខៀវ Chelsea ក្នុង​តម្លៃ​ទឹកប្រាក់​១៣០​លាន​ផោន ។ Luka Jovic ក៏​បាន​ចាក​ចេញពី​ក្លឹ​ប Eintracht Frankfurt មក​កាន់​ក្លឹ​ប Real Madrid ក្នុង​តម្លៃ​៥៨​លាន​ផោន​ដែរ ។ ពេល​នេះ Real Madrid កំពុង​សម្លឹង​មើល​រវាង​កីឡាករ Paul Pogba និង Christian Eriksen ដោយ​គ្រោង​នឹង​យក​មក​លេង​សម្រាប់​រដូវ​កាល​ក្រោយ ។

ព្រោះតែ​កីឡាករ​ដែល​ទិញ​ចូល​ត្រូវ​ជះ​លុយ​ច្រើន​ក្លឹ​ប​ត្រូវ​បង្ខំចិត្ត​លក់​កីឡាករ​ខ្លះ​ចោល ដើម្បី​យក​លុយ​ជាង​៣០០​លាន​ផោន​មក​វិញ ។ Gareth Bale ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​តារាង​សម្រាប់​ការ​លក់​ចេញពី​ក្លឹ​ប ។ James Rodriguez ក៏​ត្រូវ​បាន​ក្លឹ​ប​គិតគូរ​ដែរ​រួម​ទាំង Mateo Kovacic, Sergio Reguilon និង Dani Ceballos ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ