ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​សាងសង់ និង​បើក​ដំណើរការ​ឡើង​វិញ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លងទៅ​ថ្មី​ៗនេះ លោក តិ​ត សាលី អនុរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ី​វិល​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា រួម​ទាំង​អ្នក​វិយោ​គិ​ន​ចិន​បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដើម្បី​ពិភាក្សា​និង​សិក្សា​ស្វែង​យល់​បន្ថែម​លើ​ការ​ត្រៀម​រៀប​ចំ​សាងសង់ និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​។…

ខេត្តស្ទឹងត្រែង ៖ កាលពី​ចុង​ស​ប្តា​ហ៍​កន្លងទៅ​ថ្មី​ៗនេះ លោក តិ​ត សាលី អនុរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ី​វិល​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា រួម​ទាំង​អ្នក​វិយោ
​គិ​ន​ចិន​បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដើម្បី​ពិភាក្សា​និង​សិក្សា​ស្វែង​យល់​បន្ថែម​លើ​ការ​ត្រៀម​រៀប​ចំ​សាងសង់ និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​។

អភិបាល​ខេត្តស្ទឹងត្រែង លោក​ម៉ុម សា​រឿ​ន បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​ត្រៀម​រៀបចំ​សាងសង់ និង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ព្រ​លាន​យន្ត​ខេត្តស្ទឹងត្រែង​ជា​ថ្មី ក្រោយ​ពេល​ផ្អាក​ការ​ហោះហើរ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ជា​ផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​នេះ និង​ជួយ​កាត់​បន្ថយ​នូវ​រាល់​ការ​ចំណាយ​ពេលវេលា​ដ៏​ច្រើន​ម៉ោង​របស់​ប្រជាពលរដ្ឋ អាជីវករ អ្នក​វិនិយោគ និង​អ្នក​ទេសចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​ខេត្តស្ទឹងត្រែង​ទៅ​រាជធានី​ភ្នំពេញ និង​អាច​ទៅ​កាន់​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

លោក​អភិបាល​បន្ត​ថា ការ​បើក​ឲ្យ​ដំណើរការ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ជា​ថ្មី​ក៏​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តជាតិ​ឲ្យ​មក​លេង​កំសាន្ត​ក្នុង​ខេត្ត ភាគ​ឦសាន​មួយ​នេះ​ដែល​សម្បូ​ទៅ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ លើស​ពី​នេះ​ក៏​អាច​ជា​ឱកាស​មួយ​ល្អ​ក្នុង​ទាញ​អ្នក​វិនិយោគ​នានា​មក​ធ្វើកា​រវិ​និ​យ​យោគ​ក្នុង​ខេត្តស្ទឹងត្រែង​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ