ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ហាម​មិន​ឲ្យ​អ្នកបួស​បរិភោគ​សាច់សត្វ​១០​ប្រភេទ​ដាច់ខាត

4 ឆ្នាំ មុន

ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង​ទ្រង់​តែង​ទេសនា​អប់រំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ មិន​សម្លាប់​ជីវិត​គេ ឬ​សម្លាប់​ជីវិត​សត្វ រហូត​ព្រះពុទ្ធ​បាន​បញ្ញត្តិ​សិក្ខាបទ​ហាម​មិន​ឱ្យ​ភិក្ខុ សាមណេរ បរិភោគ​សាច់សត្វ​១០​ប្រភេទ​ទៀត​ផង ។ ខាងក្រោម​នេះ​គឺជា​សាច់សត្វ​ទាំង​១០​ប្រភេទ​ដែល​ព្រះពុទ្ធ​ហាមឃាត់​គឺ​៖ ១-​សាច់មនុស្ស ២-​សាច់​ដំរី…

ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង​ទ្រង់​តែង​ទេសនា​អប់រំ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ មិន​សម្លាប់​ជីវិត​គេ ឬ​សម្លាប់​ជីវិត​សត្វ រហូត​ព្រះពុទ្ធ​បាន​បញ្ញត្តិ​សិក្ខាបទ​ហាម​មិន​ឱ្យ​ភិក្ខុ សាមណេរ បរិភោគ​សាច់សត្វ​១០​ប្រភេទ​ទៀត​ផង ។

ខាងក្រោម​នេះ​គឺជា​សាច់សត្វ​ទាំង​១០​ប្រភេទ​ដែល​ព្រះពុទ្ធ​ហាមឃាត់​គឺ​៖

១-​សាច់មនុស្ស ២-​សាច់​ដំរី ៣-​សាច់​សេះ ៤-​សាច់​ឆ្កែ ៥-​សាច់​ពស់ ៦-​សាច់​រាជសីហ៍ ៧-​សាច់​ខ្លាធំ ៨-​សាច់​ខ្លាដំបង ៩-​សាច់​ខ្លាឃ្មុំ និង​១០-​សាច់​ខ្លារខិន ។

សាច់សត្វ​ទាំង​១០​យ៉ាង​ដែល​ព្រះពុទ្ធ ទ្រង់​ហាមឃាត់​នោះ​គឺ​លោក​ឱ្យឈ្មោះ​ថា អកប្បិយមំសៈ មាន​ន័យ​ថា សាច់​ដែល​មិន​គួរ​បរិភោគ ។

មូលហេតុ​ដោយសារ​តែ​សត្វ​ទាំងនោះ​ជា​ប្រភេទ​សត្វ​កម្រ និង ជា​សត្វ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​របស់​មនុស្ស​ថែម​ទៀត​ផង ។