ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​បោះ​ជំ​ហ៊ាន​ទៅ​រក​ការ​រៀបចំ​បទ​ប្ប​ញ្ញ​តិ្ត​គ្រប់គ្រង​និង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​ទាំង​នៅ​កម្រិត​ថ្នាក់​តំបន់ និង​សកលលោក​នោះ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​តែ​បោះ​ជំ​ហ៊ាន ឬ​រៀបចំ​បទ​បញ្ញា​ត្តិ​ធ្វើការ​គ្រប់គ្រង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នា​ពេល​ខាង​មុខ ខណៈ​ដែល​ប្រទេស​ជិតខាង ឬ​ក្នុង​តំបន់​មួយ​ចំនួន​បាន​រៀបចំ​បទ​ប្ប​ញ្ញ​តិ្ត​គ្រប់គ្រង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​រួចរាល់ ។ លោក…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​ទាំង​នៅ​កម្រិត​ថ្នាក់​តំបន់ និង​សកលលោក​នោះ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​តែ​បោះ​ជំ​ហ៊ាន ឬ​រៀបចំ​បទ​បញ្ញា​ត្តិ​ធ្វើការ​គ្រប់គ្រង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នា​ពេល​ខាង​មុខ ខណៈ​ដែល​ប្រទេស​ជិតខាង ឬ​ក្នុង​តំបន់​មួយ​ចំនួន​បាន​រៀបចំ​បទ​ប្ប​ញ្ញ​តិ្ត​គ្រប់គ្រង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​រួចរាល់ ។

លោក សុខ ដា​រ៉ា អគ្គនាយករង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា
«​បច្ចុប្បន្ន​នេះ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​បន្ត ព្រោះ​នៅ​ពេល​យើង​រៀបចំ​ថ្ងៃមុន ជា​កិច្ច​ពិគ្រោះ​យល់​ជា​សាធារណៈ​ទៅ​លើ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង ផ្តល់​អាជ្ញា​បណ្ណ ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ពី​ភាគី​ពាក់ព័ន្ធ​»​។ លោក​បាន​បន្ត​ថា រាល់​ធាតុ​ចូល​ទាំងអស់​ដែល​នឹង​កំពុង​ទទួល​បាន​បន្ថែម​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​មើលទៅ​លើ​ចំណុច​មួយ​ចំនួន​ត្រូវ​កែ​លម្អ​បែប​ណា មុន​ដាក់​ជូន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ពិនិត្យ​សម្រេច ថា​តើ​គួរ​ឱ្យ​ដាក់​ឱ្យ​អនុវត្ត​សេចក្តី​ប្រកាស​នេះ ឬ​ក៏​ធ្វើការ​កែសម្រួល​ចំណុច​ណាខ្លះ ។

លោក​សុខ ដា​រ៉ា បាន​បញ្ជាក់​ថា «​យើង​មាន​នីតិវិធី និង​ដំណាក់កាល​របស់​យើង​។ នៅ​ពេល​យើង​បូក​សរុប ឬ​ដាក់​ប​ញ្ជូ​ល​ធាតុ​ចូល​រួច​ហើយ​យើង​នឹង​ដាក់​ចូល​កិច្ចប្រជុំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ធ្វើកា​ពិនិត្យ​មើល​បន្ថែម មុន​ដាក់​ឱ្យ​អនុវត្ត​សេចក្តី​ប្រកាស​នេះ​នៅ​តាម​ក្រោយ​»​។ លោក​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​គូសបញ្ជាក់​ពី​មុន​មក​ហើយ​ថា នេះ​ជា​និន្នាការ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ទីផ្សារ​មូល​ប​ត្រ ។ កាលពី​កិច្ចប្រជុំ​មួយ​ទៅ​ទីក្រុង​បា​កក​ប្រទេស​ថៃ នា​ខែមេសា​កន្លង​ទៅ​នេះ​កិច្ចប្រជុំ​បាន​លើក​ឡើង​ទៅ​ដល់​អាជ្ញាធរ ឬនិយ័ត​ករ​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​ត្រូវការ​មាន​កិច្ចសហការ​គ្នា ឬ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​គ្រប់គ្រង អភិវឌ្ឍ​ទៅ​ផ្នែក​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។

ស្ថិត​ក្នុង​និន្នាការ​តំបន់​នេះ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​សិក្សា​ប្រមូល​ធាតុ​ចូល រៀបចំ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង និង​ផ្តល់​អាជ្ញា​បណ្ណ​អាជីវកម្ម​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។
បើ​តាម​លោក​អគ្គនាយករង ការ​រៀបចំ​ប្រមូល​ធាតុ​ចូល​នេះ​សម្រាប់​កម្ពុជា​មិនមែន​ជា​ប្រទេស​ថ្មី​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នោះ​ទេ ព្រោះ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​គេ​បាន​សិក្សា​ហើយ​ប្រទេស​ថៃ​គេ​ថែម​ទាំង​បាន​ចេញ​ជា​ច្បាប់​សម្រាប់​គ្រប់គ្រង​ទៅ​លើ​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។ ទន្ទឹម​នឹង​គណៈកម្មការ​មូល​ប​ត្រ និង​ភាគី​ពាក់ព័ន្ធ​ប្រមូល​ធាតុ​ចូល​រៀបចំ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រង់​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ លោក​អគ្គនាយករង​មាន​ប្រសាសន៍​ថា «​ក្នុង​ជំ​ហ៊ាន​ដំបូង​នៅ​លើ​ទីផ្សារ​យើង គឺ​ធ្វើការ​ជួញដូរ​រវាង​ទ្រព្យ​ឌី​ជី​ថ​ល និង​ទ្រព្យ​ឌី​ជី​ថ​ល ។ ចំណុច​នេះ​គឺជា​ការ​វិវដ្ដ​ថ្មី​មួយទៀត​នៃ​ទីផ្សារ​ផង និង​ការ​ជួញដូរ​ឧបករណ៍​ថ្មី​ៗ​ក្នុង​វិស័យ​មូល​ប​ត្រ​»​។

យោង​តាម​សេចក្តី​ប្រកាស​ព្រាង​ស្តី​ពី​ការ​ផ្តល់​អាជ្ញា​បណ្ណ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យ​ឌី​ជី​ថ​ល បង្ហាញ​ថា ប្រកាស​នេះ​មាន​គោលបំណង​គ្រប់គ្រង រាល់​ប្រតិបត្តិការ​អាជីវកម្ម​ទ្រព្យ​ឌី​ជី​ថ​ល ក្រុមហ៊ុន និង​ភ្នាក់ងារ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ ការ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ទ្រព្យ​ឌី​ជី​ថ​ល ព្រមទាំង​បុគ្គល​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​ជឿ​ទុកចិត្ត​បាន ។ សេចក្តី​ប្រកាស​ព្រាង ដែល​មាន​៩ ជំពូក​៦៦​ប្រការ និង​មាន​២៦​ទំព័រ​បាន​កំណត់​ថា ទ្រព្យ​ឌី​ជី​ថ​ល (Digital Asset) សំដៅ​ដល់​ឯក​តា​ទិន្នន័យ​អេ​ឡិច​ត្រូ​និក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រព័ន្ធ ឬ​បណ្តាញ​អេ​ឡិច​ត្រូ​និក ដែល​ភ្ជាប់​នូវ​កិច្ចសន្យា​ឆ្លាត​វៃ ឬ​កិច្ចសន្យា​ក្នុង​ទម្រង់​ផ្សេង​ទៀត​រវាង​អ្នកកាន់កាប់​ទ្រព្យ​ឌី​ជី​ថ​ល និង​សម​ភាគី ។ ទ្រព្យ​ឌី​ជី​ថ​ល​ទាំងនេះ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​ជា​ប្រភេទ​នៃ​មូល​ប​ត្រ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ