ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយថ្ងៃប៉ុណ្ណោះ បុរស​២នាក់បញ្ចប់ជីវិត​ក្នុងមូលហេតុផ្សេងគ្នា​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​៨ មិថុនា​កន្លង​ទៅ​នេះ មាន​ករណី​បុរស​២​នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន ដែល​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ និង​នៅ​កន្លែង​២​ផ្សេង​ពី​គ្នា ហើយមូលហេតុក៏ផ្សេងគ្នា​ផងដែរ​។ ករណី​ទី​១-​មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ផា​ម…

ខេត្តព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​៨ មិថុនា​កន្លង​ទៅ​នេះ មាន​ករណី​បុរស​២​នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន ដែល​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ និង​នៅ​កន្លែង​២​ផ្សេង​ពី​គ្នា ហើយមូលហេតុក៏ផ្សេងគ្នា​ផងដែរ​។

ករណី​ទី​១-​មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ផា​ម វាំង​ដាក អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ភូ​ជុង ឃុំ​ភូ​តឹង​បេ ស្រុក​ហុ​ក​ងឺ ខេត្ត​ដុ​ង​ថាប់ ប្រទេស​វៀតណាម បាន​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ដេក​នៅ​កាស៊ីណូ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​បន្ទាត់​ព្រំដែន​កោះ​ស្កូ ក្នុងភូមិ​ពោ​ធ៌​ថ្មី ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ​។

ចំពោះ​មូលហេតុ​នៃ​ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​គេ​ប្រាប់​អោយ​ដឹង​ថា ដោយសារ​តែ​ជន​រង​គ្រោះ​លេងល្បែង ក្នុង​កាស៊ីណូ​នោះ ហើយ​ចាញ់​លុយ​អស់​មិន​ហ៊ាន​ទៅ​ផ្ទះ​វិញ លុះ​ពេល​សំងំ​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់ឯង នំ​ន​ង​ជា​រក​ផ្លូវ​ដោះស្រាយ​ជាមួយ​អ្នក​ផ្ទះ​មិន​ចេញ ក៏​សម្រេច​បញ្ចប់ជីវិត​ដោយ​ចងកសម្លាប់ខ្លួន​​តែ​ម្តង​ទៅ​។

ចំណែក​ករណី​ទី​២-​មាន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​ឈ្មោះ បួ​យ យ៉ាំ​ង​ហាំ​ង អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាមរ​ក៌ បាន​ចងក​សម្លាប់​ខ្លួន​ដោយ​យក​ខ្សែ​ពណ៌​ខ្មៅ​ចង​ភ្ជាប់​ទៅ​នឹង​រនង​ផ្ទះ​ដែល​មានកំ​ពស់​២​ម៉ែត្រ​កន្លះ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨​មិថុនា និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ជិតខាង រួម​ទាំង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ទាំង​យប់​។

ចំពោះ​មូលហេតុ​នៃ​ការ​សម្លាប់​ខ្លួន​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា ដោយសារ​តែ​ជន​រង​គ្រោះ​ខឹង​ប្រពន្ធ​ជេរ​ស្ត្រី ហើយ​មូលហេតុ​ដែល​ប្រពន្ធ​ជេរ​ស្តី​នោះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​១​ថ្ងៃ​ៗ​គិតតែ​ពី​ដើរ​ផឹកស៊ី​ស្រវឹង​រាល់ថ្ងៃ មិន​ដែល​ជួយ​ធ្វើការ​រកស៊ី​ប្រពន្ធ​កូន​នោះ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ