អត់​លំៗទេ…​​​ជិត​៥០០នាក់​​ក្នុង​ក្លិប​​LUXURIOUS​លេងផង!លក់ផង


រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានបន្តឱ្យ​ដឹងថា សម្រាប់​អ្នក​ពាក់ព័ន្ធ​ដែល​សមត្ថកិច្ច​​ឃាត់ខ្លួន​ ​ហើយ​​ដឹក​​តាម​រថយន្តក្រុង​ចំនួន​៤​គ្រឿង ​និង​រថយន្ត​ប្រភេទ​​​ទ្រុង​ចំនួន​២គ្រឿង​ទៀត បានបញ្ជូន​​ទៅ​ស្នងការ​រាជ ធានី​ភ្នំពេញ​ ធ្វើការ​សាកសួរ​ស្រាវជ្រាវ​ និងមាន​ការ​ធ្វើតេស្ត​ទឹកនោម ដើម្បី​ចាត់ការ​ច្បាប់ នៅព្រឹកថ្ងៃទី​០៨ មិថុនា នេះ ​ហើយចំពោះ​​ទីតាំង​ក្លិប​ ក៏​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្នផងដែរ​ ។ ខណៈពួកគេទាំងនេះ សុទ្ធតែ​ជា​ប្រើប្រាស់​និងជួញដូរគ្រឿងញៀន ហើយរួមទាំងបុគ្គលិក​ក្នុងក្លិបតែម្តង ។

គួរបញ្ជាក់ថា កម្លាំ​ង​ចម្រុះ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ មាន​ទាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ និងធ្ងន់​ រួម​ទាំង​​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ចុះ​បង្ក្រាប​ទីតាំង​គ្រឿងញៀន ​ក្នុង​ក្លិប ​LUXURIOUS ហើយ​ក៏​ឃាត់ខ្លួន​មនុស្ស​ស្រី​-ប្រុសបាន​ជិត៥០០​នាក់ ដែល​​សុទ្ធ​សឹង​ជា​អ្នក​ប្រើ​និង​ជួញដូរ​ថ្នាំ​ញៀន​ ធ្វើឡើង​កាលពី​វេលា​ម៉ោង០២រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨ មិថុនា តាម​បណ្តោយ​ផ្លូវ​២១៤​ ក្នុង​ក្លិប​LUXURIOUS ​​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​​​ពី​សមត្ថកិច្ច​​​ថា ​ទីតាំង​ក្លិបកម្សាន្ត​ដែល​មាន​យីហោ​ឈ្មោះ​​ ​LUXURIOUS គឺ​ជា​សំបុក​ប្រើ​ប្រាស់​​ និង​ជួញដូរ​ថ្នាំគ្រវីក្បាល ។ ខណៈ​ពេល​ដែលកម្លាំង​ចម្រុះ​ចុះ​ទៅ​ដល់​ គឺឃាត់​បាន​ប្រុស​ស្រី​ទាំងអស់ ដែលមានទាំងជនជាតិ​វៀតណាម​ ជាក្មេង​ស្ទាវ​​ស្រី​ប្រុស ព្រមទាំង​បុគ្គលិក​ក្នុង​ក្លឹ​ប​ផងដែរ​ សរុប​ទាំងអស់​​​មាន​ជិត៥០០​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំទៀត ។

គួរបញ្ជាក់ថា ប្រតិបត្តិ​ការខាងលើ​នេះ​ គឺ​ដឹកនាំ​​​​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស​ង្ន​ការ​រាជ​ធានី​ភ្នំពេញ​ ​​នៅ​ក្នុង​ក្ល​LUXURIOUS មាន​២​ជាន់ ហើយ​មួយ​បន្ទប់​ៗ ​គឺ​ដាក់​មនុស្ស​បាន​រហូត​ទៅ​ដល់​ជាង​40​នាក់ ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម​នឹង​មាន​ផ្សាយជូនបន្ត ។


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ