ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បាត់បង់ជីវិត ក្រោយ​បុករោង​បុណ្យ​គ្មាន​ភ្លើងបំភ្លឺ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រោង​បុណ្យ​សង់​លើ​ទ្រូងផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ ស្រប​ពេល​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​បង្គោល​ដែក​រោង​បុណ្យ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៦​និង​៤៥​នា​ទីយប់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​លេខ​២១ ភូមិ​ថ្នល់​បែក…

ខេត្តតាកែវ ៖ រោង​បុណ្យ​សង់​លើ​ទ្រូងផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ ស្រប​ពេល​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​បង្គោល​ដែក​រោង​បុណ្យ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៦​និង​៤៥​នា​ទីយប់​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​លេខ​២១ ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ម៉ូតូ​មួយ​គ្រឿង​ខាងលើ ធុន​សេ​១០០ ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ហ្វៀ​ង ចាំង​ចាំង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ទិញ​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

តាម​ប្រភព​ពី​ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ហើយ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​បង្គោល​ដែក​​រោង​បុណ្យដែលគ្មានភ្លើងបំភ្លឺគ្រប់គ្រាន់​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ