ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុង​ដាម ឆ្នេរសមុទ្រ​កូរ៉េ ​ដ៏​ត្រកាល​គួរ​គាប់​ទៅ​កម្សាន្ត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​៖ បើសិនជា​បាន​ទៅ​លេង​កោះ​ជេ​ជូ ភាគ​ខាងត្បូង​នៃ​ប្រទេស​កូរ៉េ​ប្រហែលជា​មិន​អាច​មើល​រំលង​បាន​ឡើយ​ឆ្នេរសមុទ្រ​មួយ​ដ៏​ល្បី​លំដាប់​ពិភពលោក​មានឈ្មោះ​ថា​«​យុង ដាម​»(Yongduam) ។ ឆ្នេរ​នេះ​បាន​ឆក់​ចិត្ត​អ្នកទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ទៅ​លេង​កម្សាន្ត ។ អ្នកទេសចរ​គាប់​ភ្នែក​ទស្សនា​ភ្នំ និង​គយគន់​ទឹកសមុទ្រ​ល្វឹងល្វើយ ។…

ប្រទេស​កូរ៉េ​៖ បើសិនជា​បាន​ទៅ​លេង​កោះ​ជេ​ជូ ភាគ​ខាងត្បូង​នៃ​ប្រទេស​កូរ៉េ​ប្រហែលជា​មិន​អាច​មើល​រំលង​បាន​ឡើយ​ឆ្នេរសមុទ្រ​មួយ​ដ៏​ល្បី​លំដាប់​ពិភពលោក​មានឈ្មោះ​ថា​«​យុង ដាម​»(Yongduam) ។ ឆ្នេរ​នេះ​បាន​ឆក់​ចិត្ត​អ្នកទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ទៅ​លេង​កម្សាន្ត ។ អ្នកទេសចរ​គាប់​ភ្នែក​ទស្សនា​ភ្នំ និង​គយគន់​ទឹកសមុទ្រ​ល្វឹងល្វើយ ។

យុង ដាម (Yongduam) មាន​អត្ថន័យ​ថា​«​ភ្នំ​ក្បាល​នាគ​» គឺជា​គោលដៅ ទេសចរណ៍ធម្មជាតិ​មួយ​ដែល​កំពុង​តែ​ទាក់ទាញ​ជនជាតិ​កូរ៉េ និង​អ្នកទេសចរ​បរទេស​នានា ដែល​បាន​ទៅ​ដល់​កោះ​ជេ​ជូ ។ ទីនោះ​មានរឿង​និទាន​ច្រើន​ទាក់ទង​នឹង​ដើម​កំណើត​របស់​វា ។ រឿងនិទាន​នោះ គឺ​ទាក់ទង​នឹង​ជំនឿ និង​រូបរាង​របស់​វា​ដែល​ស្រ​ដៀង​គ្នា​នឹង​រឿងព្រេង​ទាក់ទង​ទីតាំង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដូច​ជា ភ្នំ​សំពៅ ភ្នំ​ក្រពើ ភ្នំ​នាង​ក​ង្រី ។

នៅ​ពេល​ទៅ​ដល់ទី​នោះ​ភ្ញៀវ​ទេសចរ​អាច​នឹង​ធ្វើ​ដំណើរ ដោយ​មាន​វត្ថុ​អនុស្សាវរីយ៍ ផ្សេង​ៗ ដែល​ច្នៃប្រឌិត​ឡើង​តាម​វប្បធម៌​របស់ ជនជាតិ កូរ៉េ រួម​ទាំង​រសជាតិ ក្រូចឃ្វិច​ស្រស់ ដែល​គេ​ដឹង​ថា គឺជា​ផលិតផល​កសិកម្ម ដ៏​ចំបង និង​ល្បីល្បាញ​នៅ​លើ​កោះ ។

ក្រៅពី​នេះ​អ្នកទេសចរ ក៏​នឹង​អាច​ឃើញ​សំពៅ​បុរាណ ដ៏​ធំ​មួយ​ដែល​គេ​អះអាង​ថា គឺជា​អតីត​សំពៅ ជនបរទេស​ទី​មួយ ដែល​បានរ​សាត់អណ្តែត ក្រោយ ពេល​ដែល​ជួប​ព្យុះ​ភ្លៀង​នៅ សមុទ្រ ។ បន្ទាប់​មក​អ្នកទេសចរ​អាច​នឹង​បន្តដំណើរ​តាម​ផ្លូវ ដែល​មា​នទី​តាំងនៅ​ចង្កេះភ្នំ ក្រឡឹង​ជុំវិញ​ទីនោះ​មួយ​ជុំ ។

បើ​ទោះបីជា​អាកាសធាតុ​នៅ ដើមខែ​មិថុនា នេះ​មាន​សភាព​ត្រជាក់​បន្តិច ប៉ុន្តែ​អាច​នឹង បែកញើស អាច​ចាត់​ទុក​ថា ដំណើរ​ទេសចរណ៍ នេះ​ជា​សកម្មភាព​នៃ​ការ​ហាត់ប្រាណ​ក៏​បាន ។ ផ្លូវ​នៅ​រមណីយដ្ឋាន​នេះ គឺ​មាន​សភាព​ជា​ធម្មជាតិ ដែល​កើតឡើង​ពី​សំណឹក​ទឹក​រលក និង ទឹកភ្លៀង ព្រមទាំង​ខ្យល់ ។ ក្រៅពី​នោះ​នៅ​ក្នុង​ដំណើរ អ្នកទេសចរ​អាច​នឹង​ទទួលទាន គ្រឿង​សមុទ្រ មឹក ត្រី ខ្យង​… ដែល​អ្នកនេសាទ ជនជាតិ​កូរ៉េ​នេសាទ ឬ​ចាប់​បាន​ពី​សមុទ្រ ថ្មី​ៗ​។

អាហារ​នៅ​ទីនោះ គឺ​ស្រស់ ហើយ​គេ​អាច ទទួលទាន​ឆៅ តាម​របៀប​ជនជាតិ​កូរ៉េ លាយ ជាមួយនឹង​ស្រា​បន្តិចបន្តួច ដើម្បី​កម្តៅ​ខ្លួន​ពី​អាកាសធាតុ​ត្រជាក់ ។ បើសិនជា​មាន​ពេលវេលា អ្នកទេសចរ ក៏​អាច​នឹង​នេសាទ លេង​កម្សាន្ត​ផង​ដែរ ហើយ​ក៏​អាច​គយ​គន់មើល​សកម្មភាព របស់​ស្ត្រី​កូរ៉េ ដែល​ដើរ​រក​ខ្យង រក​គ្រឿង សមុទ្រ ផ្សេង​ៗ ។ នៅ​ទីនោះ​ក៏​មាន​ភោជនីយដ្ឋាន​គ្រឿង សមុទ្រ ជា​ច្រើន ។

និយាយ​រួម​ទីនោះ គឺជា​កន្លែង​ដ៏​ប្រពៃ​មួយ​ដែល​គេ​អាច​នឹង​ធ្វើ​ដំណើរ​ទេសចរណ៍​យ៉ាង​រីករាយ ។ ពិសេស​ដំណើរ​ក្រេបទឹក​ឃ្មុំ របស់​គូ​ស្វាមីភរិយា​ថ្មោងថ្មី ទើបនឹង​រៀប​ការ ។ នៅ​តាម​ដងផ្លូវ​អ្នកទេសចរ ក៏​អាច​នឹង​គយគន់ ឬ​ក៏​ចុះ​ថតរូប​ផ្កា​ព្រៃ​ដ៏​ស្រស់​ត្រកាល នៅ​តាម​សងខាង​ផ្លូវ​ទៅ និង​ត្រឡប់​មក​រមណីយដ្ឋាន​មួយ​នេះ ។

កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០១៩ ក្រុម​អ្នក​សារព័ត៌មាន​អាស៊ាន ក្នុង​នោះ​មាន​ទាំង​លោក​ខាត់ សា​មឿ​ន ភ្នាក់ងារ​កោះសន្តិភាព​ផង ក្រោម​ការ​ដឹកនាំ​ដោយ​មូលនិធិ​កូរ៉េ​បាន​ទៅ​លេង​កម្សាន្ត និង​ឈ្វេងយល់​ពី​សក្តានុពល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​យុង ដាម ផង​ដែរ ៕​ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ