ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ ព្យាបាល​ឃ្មុំ​ទិច ឆាប់រហ័ស

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ឃ្មុំ​ទិច​អាច​បង្ក​ការ​ឈឺចាប់​ខ្លាំង​និង​ហើម​រលាក ជា​ពិសេស​ប្រ​សិន បើ​អ្នក​ប្រតិកម្ម​នឹង​ពិស​នៃ​សត្វ​ឃ្មុំ​។ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ព្យាបាល​បញ្ហា​ឃ្មុំ​ទិច​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា អ្នក​បាន​ដក​ឬ​យក​ទ្រនិចឃ្មុំ​ចេញ​សិន​សឹម​អនុវត្ត​រូបមន្ត​មួយ​ចំនួន​ដែល Health.com.kh បង្ហាញ​ខាងក្រោម ៖…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ឃ្មុំ​ទិច​អាច​បង្ក​ការ​ឈឺចាប់​ខ្លាំង​និង​ហើម​រលាក ជា​ពិសេស​ប្រ​សិន
បើ​អ្នក​ប្រតិកម្ម​នឹង​ពិស​នៃ​សត្វ​ឃ្មុំ​។ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ព្យាបាល​បញ្ហា​ឃ្មុំ​ទិច​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា អ្នក​បាន​ដក​ឬ​យក​ទ្រនិចឃ្មុំ​ចេញ​សិន​សឹម​អនុវត្ត​រូបមន្ត​មួយ​ចំនួន​ដែល Health.com.kh បង្ហាញ​ខាងក្រោម ៖

១. ខ្ទឹមបារាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមបារាំង​រួច​ចិញ្ច្រាំ ឬ​ច្របាច់​យក​ទឹក​។ លាបទឹក​ខ្ទឹមបារាំង​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​និង​ទុក​ចោល​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១ ម៉ោង​ជា​ការ​ស្រេច​។

២. ថ្នាំដុសធ្មេញ ៖ គ្រាន់តែ​លាបថ្នាំ​ដុសធ្មេញ​មួយ​ចំនួន​លើ​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច​។ អ្នក​អាច​បន្ត​លាបថ្នាំ​ដុសធ្មេញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​លែង​មាន​អារម្មណ៍​ឈឺចាប់ ហើម​ក្រហម និង​រលាក​ទៀត ។

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ដើម្បី​បន្ថយ​ការ​ឈឺចាប់​និង​ហើម អ្នក​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម ឬ​ប្រើ​ក្រណាត់​ស្អាត​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ស្អំ​លើ​កន្លែង​ឃ្មុំ​ទិច​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១៥ នាទី​។

៤. ខ្ទឹមស ៖ ចិញ្ច្រាំ ឬ​បុក​កំទេច​ខ្ទឹមស​ដើម្បី​យក​ទឹក​របស់​វា រួច​លាបទឹក​ខ្ទឹមស​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច​។

៥. ទឹកឃ្មុំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បំបាត់​ការ​ឈឺចាប់ ហើម និង​រមាស់​នោះ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​បន្តិច​លើ​កន្លែង​ឃ្មុំ​ទិច រួច​ប្រើ​ស្បៃ​ស្អាត​រុំ​ពីលើ​សម្រាប់​រយៈពេល ១ ម៉ោង​។

៦. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ដោយ​ផ្ទាល់​ត្រង់​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ