ប្រដាប់ភេទមានក្លិនមិនល្អ វាកើតឡើងដោយសារតែបញ្ហាសុខភាពដែលទាក់ទងនឹងសញ្ញាផ្សេងទៀតដូចជារមាស់ ក្រហាយ រលាក និងធ្លាក់ស ។ គ្រូពេទ្យអាចជួយវាយតម្លៃលើរោគសញ្ញា តាមរយៈពិនិត្យមាត់ស្បូន និងធ្វើតេស្ត ។
តេស្តទឹកនោមអាចពិនិត្យរកការមានផ្ទៃពោះ និងជំងឺឆ្លងតាមការរួមភេទ ។ បើសិនជាទុកមិន ព្យាបាលការឆ្លងរោគអាចគ្រោះថ្នាក់ខ្លាំង និងបង្កការខូចខាត ហើយកុំព្យាយាមព្យាបាលដោយខ្លួនឯងដោយគ្មានរោគវិនិច្ឆ័យត្រឹមត្រូវ ។
ករណីកម្រដុំចន្លោះគូទ និងទ្វារមាស អាចរកឃើញតាមការពិនិត្យមាត់ស្បូន និងគូទ។ បើវាមិនអាចឃើញទេធ្វើការថត អេកូ ស៊ីធីស្កែន ឬ MRI ដោយសារតែដុំខ្លះវាបិទខ្លួនឯង ហើយត្រូវការធ្វើនូវការវះកាត់។ វាល្អបំផុតក្នុងការជួបពេទ្យអោយបានឆាប់បើអ្នកសង្ស័យថា អ្នកមានដុំ។
បើសង្ស័យលើមហារីក ទោះបីជាវាកម្រជាមូលហេតុនៃការបង្កក្លិន គ្រូពេទ្យអាចធ្វើតេស្ត Pap មើលមាត់ស្បូន ឬកោសិកាមាត់ស្បូនរកមើលមហារីក។ ពេលដែល លទ្ធផលតេស្ត មិនប្រក្រតីវាទាមទារអោយមានតេស្តផ្សេងបន្ថែមទៀត។គ្រូពេទ្យអាចជួយអ្នកកំណត់ថា អរម៉ូន អនាម័យ ឬរបៀប រស់នៅដទៃទៀត ដែលបង្កក្លិន មិនធម្មតា។
ជាថ្មីម្តងទៀត ស្ត្រីគ្រប់រូបត្រូវចេះថែរក្សាសុខភាពប្រដាប់ភេទរបស់ខ្លួនអោយបានល្អ ដើម្បីចៀសវាងការមានក្លិននិងការបង្ករោគ។ ការប្រើទឹកអនាម័យដែលមានគុណភាពល្អ នឹងជួយទប់ស្កាត់មិនអោយប្រដាប់ភេទស្ត្រីមានបញ្ហាក្លិន ៕
ចែករំលែកព័តមាននេះ