ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ខ្លះ​ដែល​កូន​មិនសូវ​ចង់​និយាយ​ជាមួយ​អ្នក !

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​កំពុង​ឆ្ងល់ ឬ​ធុញទ្រាន់​នឹង​កូន​របស់​អ្នក​ដែល​ពួក​គេ​មិនសូវ​អើពើ​នឹង​អ្នក ឬ​ផ្តល់​ចម្លើយ​មួយ​ម៉ាត់ ហើយ​ដើរ​ចេញ​មែន​ទេ ? អ្នក​ព្យាយាម​និយាយ​ជាមួយ​កូន ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​តប​មួយ​ម៉ាត់​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​កំពុង​ឆ្ងល់ ឬ​ធុញទ្រាន់​នឹង​កូន​របស់​អ្នក​ដែល​ពួក​គេ​មិនសូវ​អើពើ​នឹង​អ្នក ឬ​ផ្តល់​ចម្លើយ​មួយ​ម៉ាត់ ហើយ​ដើរ​ចេញ​មែន​ទេ ? អ្នក​ព្យាយាម​និយាយ​ជាមួយ​កូន ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​តប​មួយ​ម៉ាត់​ប៉ុណ្ណោះ ។ អ្នក​មិន​ដែល​ដឹង​ថា មាន​អ្វី​កើតឡើង​នៅ​ក្នុង​សាលារៀន​ទេ កូន​របស់​អ្នក​មិន​ដែល​និយាយ​អ្វី​លើស​ពី “​ល្អ​” ឬ “​យល់ព្រម​” ។ ជា​ការ​ពិត​ណាស់ យើង​មិន​អាច​ផ្លាស់​ប្តូរ​កូន​របស់​យើង​បាន​ទេ ប៉ុន្តែ​យើង​អាច​ផ្លាស់​ប្តូរ​វិធី​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួក​គេ ។

មាន​ហេតុផល ៤ យ៉ាង​ដែល​កូន​របស់​អ្នក​មិន​និយាយ​ជាមួយ​អ្នក និង​អ្វី​ដែល​ត្រូវ​ព្យាយាម​ជំនួស​វិញ ៖
១. អ្នក​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ច្រើន​ពេក ៖ ឪពុក​ម្តាយ​តែងតែ​សន្មត់​ថា កូន​របស់​ពួក​គេ​ចង់បាន​ដំបូន្មាន ឬ​ដំណោះស្រាយ ចំពោះ​បញ្ហា​របស់​ពួក​គេ ។ ជំនួស​ឱ្យ​ការ​ស្តាប់​កុមារ និង​ស្តាប់​ទស្សនៈ​របស់​ពួក​គេ ឪពុក​ម្តាយ​ច្រើន​បញ្ចេញ​គំនិត​របស់​ខ្លួនឯង​ផ្ទាល់ ។ សួរ​ពួក​គេ​មើល​ថា តើ​ពួក​គេ​ចង់​ដោះស្រាយ​បញ្ហា​នោះ​ដែរ ឬទេ ? លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​មានការ​បំផុសគំនិត និង​ការ​ដោះស្រាយ​បញ្ហា ។ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​សាកល្បង​គំនិត ការ​គិត និង​វិធីសាស្ត្រ​របស់​ពួក​គេ បើ​ទោះបីជា​វា​ប្រហែលជា​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ។

២. អ្នក​និយាយ​ច្រើន​ពេក ៖ ប្រសិនបើ​កូន​របស់​អ្នក​មិនសូវ​និយាយ​ច្រើន ពួក​គេ​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​នៅ​ស្ងាត់ស្ងៀម ដើម្បី​នៅ​ម្នាក់ឯង ឬ​ពេលវេលា​ដើម្បី​ដំណើរការ​អ្វី​ដែល​អ្នក​កំពុង​សួរ ។ ប្រសិនបើ​កូន​របស់​អ្នកជា​មនុស្ស​និយាយ​ច្រើន ពួក​គេ​អាច​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​និយាយ ។ ដូច្នេះ ចូរ​កាត់​បន្ថយ​ការ​និយាយ​ស្តី ហើយ​សួរ​សំណួរ​បើកចំហ ។ បន្ទាប់​មក​រង់ចាំ​ការ​ឆ្លើយ​តប​របស់​ពួក​គេ ស្តាប់​ដោយ​មិន​រំខាន​ពួក​គេនិយាយ និង​គាំទ្រ​កូន​របស់​អ្នក​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់ ។

៣. អ្នក​វិនិច្ឆ័យ​ពេក ៖ បើ​អ្នក​វិនិច្ឆ័យ ឬ​កាត់​សម្តី​កូន ពួក​គេ​ប្រហែលជា​មិន​និយាយ​ជាមួយ​អ្នក​ទេ ព្រោះ​ពួក​គេ​ខ្លាច​ការ​ឆ្លើយ​តប​របស់​អ្នក ។ ពួក​គេ​អាច​មាន​អារម្មណ៍​ថា អ្នក​នឹង​រិះគន់ ឬ​មិន​ពេញ​ចិត្តការ​សម្រេចចិត្ត​របស់​ពួក​គេ និយាយ​អ្វីមួយ​អវិជ្ជមាន​អំពី​គំនិត​ពួក​គេ ឬ​ផ្តល់​ការ​ពិន័យ​ពួក​គេ​ជាដើម ។ សូម​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លើយ​តប​របស់​អ្នក ហើយ​ត្រូវ​រក្សា​ភាព​អព្យាក្រឹត ។ សូម​សួរ​សំណួរ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម ជំនួស​ឱ្យ​ការ​លោត​ទៅ​រក​ការ​សន្និដ្ឋាន ។ ពិនិត្យ​មើល​ថា តើ​កូន​របស់​អ្នកមាន​អារម្មណ៍​យ៉ាងណា ឬ​ពួក​គេ​គិត​យ៉ាងណា តើ​វា​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​បែប​ណា ? ឬ តើ​កូន​គិត​យ៉ាងណា​ចំពោះ​ការ​សម្រេចចិត្ត​នោះ ? ។

៤. អ្នក​រំខាន ឬ​កាត់​សម្តី​កូន​ពេក ៖ ពេល​ខ្លះ កូន​របស់​អ្នក​ប្រហែលជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​និយាយ ប៉ុន្តែ​អ្នក​មិន​បាន​និយាយ​អ្វី ឬ​ខ្វល់​ពី​គេ​ទេ ដោយសារ​តែ​អ្នក​រវល់​ធ្វើ​អ្វី​ផ្សេង ឬ​កូន​របស់​អ្នក​ប្រហែលជា​ធុញទ្រាន់ ពេល​អ្នក​រវល់​តែ​ចុច​ទូរ​សព្ទ ឬ​ធ្វើការ​អ្វី​ផ្សេង​ដោយ​មិន​ខ្វល់​ពី​ពួក​គេ ។ តាមដាន​កម្រិត​នៃ​ការ​រំខាន​របស់​អ្នក​ពេញ​មួយ​ថ្ងៃ តើ​ត្រូវ​ផ្លាស់​ប្តូរ​អ្វីខ្លះ ? ដាក់​ទូរ​សព្ទ​របស់​អ្នក​ឱ្យ​ឆ្ងាយ​ក្នុងអំឡុងពេល​នៅ​ជាមួយ​កូន ជា​ពិសេស​នៅ​ពេល​ដែល​កូន​របស់​អ្នក​ត្រលប់​មក​ពី​សាលារៀន ឬ​អ្នក​ត្រលប់​មក​ពី​ធ្វើការ​ងារ​វិញ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕