ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​មេឃ​ក្តៅ​អាច​ដល់​៣៩​អង្សា​សេ ដូច្នេះ​សូម​ថែរក្សា​សុខភាព

3 ខែ មុន

កម្តៅ​នៅ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី​១២​ ខែមេសា ​នេះ ​អាច​ឡើង​ខ្ពស់​បំផុត​ដល់​៣៩​អង្សា​សេ ដូច្នេះ សូម​បងប្អូន​ប្រជាជន​កម្ពុជា​ថែរក្សា​សុខភាព​អោយ​បាន​ល្អ​ ហើយ​ព្យាយាម​ចៀសវាង​កម្តៅថ្ងៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នេះ​បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ដោយ​ក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម​នៅ​ថ្ងៃ​ទី​១២​…

កម្តៅ​នៅ​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃ​ទី​១២​ ខែមេសា ​នេះ ​អាច​ឡើង​ខ្ពស់​បំផុត​ដល់​៣៩​អង្សា​សេ ដូច្នេះ សូម​បងប្អូន​ប្រជាជន​កម្ពុជា​ថែរក្សា​សុខភាព​អោយ​បាន​ល្អ​ ហើយ​ព្យាយាម​ចៀសវាង​កម្តៅថ្ងៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

នេះ​បើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ដោយ​ក្រសួង​ធនធានទឹក ​និង​ឧត្តុនិយម​នៅ​ថ្ងៃ​ទី​១២​ ខែ
មេសា​នេះ​។

តាម​ហ្វេ​ស​ប៊ុ​ករបស់​ខ្លួន ក្រសួង​នេះបាន​សរសេរ​ថា សូម​គោរព​ជម្រាប​ជូន​អំពីស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៤៖

សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤៖

១-តំបន់​វាលទំនាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៧°C​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី​មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​។

២-​តំបន់​ខ្ពង់រាប ៖
-​សីតុណ្ហភាព​អប្បបរមា​២៦°C និង​សីតុណ្ហភាព​អតិបរមា​៣៩°C​។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសនិរតី​មាន​ល្បឿន​មធ្យម​១,៥​ម៉ែត្រ​/​វិនាទី​។

៣-​តំបន់​មាត់សមុទ្រ ៖
-​សីតុណ្ហភាព​អប្បបរមា​២៥°C និង​សីតុណ្ហភាព​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន មធ្យម​៣​ម៉ែត្រ​/​វិនាទី​។ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​៣%​។

-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,០០​ម៉ែត្រ​៕ ដោយ ៖ សារ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ