ព្រឹក​នេះ​គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពេញអង្គ ពិភាក្សា​លើ​សេចក្តី​ព្រៀង​មួយ​ចំនួន


រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា​នេះ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូច​ខាងក្រោម ១- សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​) ២០១៩-២០២៣ ។ ២- សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត ។ ៣-​បញ្ហា​ផ្សេង​ៗ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ផ្ដល់​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើក កិច្ចព្រមព្រៀង​ស្តី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត ។ ទីកន្លែង​ទីស្តីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ