ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ខ្មែរ​ពីរោះ​និង​មាន​ន័យ​ប្រពៃ​ពិត

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ខី​រ​- ភាព​បរិសុទ្ធ​នៃ​ការ​ចិញ្ចឹមជីវិត គឺ​សំដៅ​ចំពោះ​អ្នក​ដែល​ចិញ្ចឹមជីវិត​ដោយ​សុចរិត ចិញ្ចឹមជីវិត​ប្រកបដោយ​ធម៌ ។

ខីរជាតិ​- អាន​ថា ខីរៈជាតិ រសជាតិ​នៃ​ទឹកដោះ​ដែល​រឹត​ថ្មី​ៗ រស​នៃ​សេចក្តី​បរិសុទ្ធ ភាព​បរិសុទ្ធ​ដែល​ជីវិត​ត្រូវ​ទទួល គឺ​រស់​ដោយ​សេចក្តី​បរិសុទ្ធ ។

ខៃ​- ថ្លា​ស្អាត រលោង​ផូរផង់ បើជា​ស្រី​ក្រមុំ​វិញ​គេ​ជានា​រី​ដែល​មាន​សាច់​ស​ស្អាត​ម៉ដ្ឋខៃ ឆ្លុះ​ដូច​បណ្តូលចេក ។

ខៃ​ណា​- អ្នក​ដែល​មាន​ភាព​ច្បាស់លាស់​គ្រប់​ការងារ អ្នក​មានការ​ប្រឹងប្រែង​ក្នុង​កិច្ចការ​គ្រប់​បែប​យ៉ាង ។

ខៃ​ណា​នុ​កូ​ល​- អ្នក​មានការ​ទំនុកបម្រុង​ខ្ពស់ អ្នក​ផ្តល់​ការ​អនុគ្រោះ​សព្វបែបយ៉ាង ។

ខៀវ​- ពណ៌​ខៀវ​បែប​ផ្ទៃមេឃ​ជា​ប្រក្រតី គឺ​មិន​ប្រែប្រួល​ពណ៌​ឡើយ ។ ខ្មែរ​យើង អ្នក​ជាប់​ត្រកូល​ខៀវ​មាន​ច្រើន​គួរសម ។

ខុន​- ជា​ឈ្មោះ​ឧត្តុង្គឧត្តម​ថ្លៃថ្លា បើ​ភ្ជាប់ពាក្យ ណា​ង​ជា​ខុនណាង ក៏​បាន​ទៅ​ជា​ស្ត្រី​ជា​ភរិយា​មន្ត្រី ចាស់​បុរាណ​ច្រើន​ហៅ​ថា ពួក​ខុនណាង ជំទាវ​ខុនណាង ។ នៅ​មាន​ត​…