ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ​ជា​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ (​ធោ​ក​គ​គ្យិ៍​រ​) ដែល​បន្សល់​ទុក​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ហើយ​មិន​ធ្លាប់​ដឹង​ឮ​ពី​មុន​មក​នោះ ពេល​នេះ​កំពុង​លេច​រូបរាង​នៅ​ខាងកើត​តំបន់​រាជធានី​អង្គរ (​អង្គរវត្ត​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង…

ខេត្តព្រះវិហារ ៖ ប្រាសាទកោះកេរ្តិ៍ ឬ​កោះកែរ (​ធោ​ក​គ​គ្យិ៍​រ​) ដែល​បន្សល់​ទុក​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ហើយ​មិន​ធ្លាប់​ដឹង​ឮ​ពី​មុន​មក​នោះ ពេល​នេះ​កំពុង​លេច​រូបរាង​នៅ​ខាងកើត​តំបន់​រាជធានី​អង្គរ (​អង្គរវត្ត​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​៥០​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ស្រុក​ជាប់​ជាមួយ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​៧២​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ចម្ងាយ​១៦០​គីឡូម៉ែត្រ ពី​ទិសអាគ្នេយ៍​នៃ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

តាម​ឯកសារយោង​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ទស​វ​ត្យ​ន៍ទី​៩២១ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ចាកចេញ​ចោល​អង្គរ (​យ​សោ​ធ​បុរី​) ហើយ​បាន​ប្តូរ​រាជធានី​ទៅ​តំបន់​មួយ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ​ភាគ​ឥ​សាន​ក្រុង​អង្គរ​ដែល​មានឈ្មោះ​ហៅ​ថា (​ធោ​ក​គ​គ្យិ៍​រ​) ប្រែ​ថា (​ស្រះ​គគីរ​) ហើយ​បាន​ប្រែ​ក្លាយទៅជា​កោះ​កេរ្តិ៍ ដែល​បច្ចុប្បន្ន​គេ​ហៅ​តំបន់​នេះ​ជា​ផ្លូវការ​ថា (​កោះកែរ​) ។ ក្នុង​ឆ្នាំ​៩២៨ ពេល​ដែល​មហាក្សត្រ​គ្រងរាជ្យ​នៅ​យ​សោ​ធរ​បុ​រៈ​បាន​សោយ​ទីវ​ង្គ​ត ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ប្រកាស​ព្រះ​កាយ​ជា​ស្តេច​ចក្រ​វា​ឡ​ព្រម​ជាមួយ និង​ជំនឿ​នៃ​ការ​គោរព​បូជា​ចំពោះ​ពិធី​ទេវរាជ​ពោល​គឺ (​កម្រ​តេ​ង ជគត ត​រាជ​) ។

នៅ​ទីនោះ​ព្រះបាទ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ធំ​ៗ​ដូច​ជា កសាង​សង់​ប្រាសាទ​ជា​ច្រើន និង​បារាយណ៍​មាន​លំនាំ​ដូច​នៅ​អង្គរ​ដែរ ។ នេះ​ជា​ការ​ស្តែង​ចេញ​នូវ​អំណាច​សេដ្ឋកិច្ច និង​ធនធានមនុស្ស​សម្រាប់​ធ្វើការ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គរ និង​ព្រមទាំង​ជា​សញ្ញាណ​នៃ​កម្មវិធី​ថ្មី ។ តាម​សិលាចារឹក​មួយ​បាន​ហៅ​ថា រាជធានី​កោះកែ​រថា (​លិង្គ​បុរី​) ពោល គឺ​សំដៅលើ​លិង្គ​មួយ​យ៉ាង​ធំ ដែល​បាន​ដាក​តម្កល់​លើ​កំពូល​ប្រាសាទ​ពីរ៉ាមីត​កាល​ជំនាន់​នោះ ។ សិលា​ច​រឹក​បាន​ចារ​លើក​សរសើរ​ពី​វីរភាព​របស់​ព្រះ​អង្គ​ថា គឺជា​ការ​ស្វែងរក​រាជ និង​អំណាច​គ្រប់គ្រង​សេដ្ឋកិច្ច​ពិតប្រាកដ និង​រាជធានី​ថ្កុំថ្កើង​លើ​អាណាចក្រ​ទាំងមូល ។ ភាព​រុងរឿង​ក្រៃ​លែង​របស់​ព្រះ​អង្គ​នៅ​ទី​នេះ មាន​រយៈពេល​តែ​២០​ឆ្នាំ ពោល គឺ​នៅ​ឆ្នាំ​៩៤១ ទើប​ព្រះ​អង្គ​សោយ​ទីវ​ង្គ​ត ហើយ​ទទួល​មរណៈនាម​ថា (​បរម​ស្វរ​បទ​) ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​(​ហ​រស​វរ្ម័ន​)​ទី​២ បាន​គ្រង​រាជ​បន្ត​រយៈពេល​ខ្លី​ដល់​ឆ្នាំ​៩៤៤ ទើប​ព្រះ​ភាគី​នេ​យ្យ​(​ក្មួយ​)​របស់​ព្រះ​អង្គ គឺ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ បាន​យាង​ត្រឡប់ និង​ប្តូរ​រាជធានី​ពី​ធោ​ក​គ​គ្យរ មក​សោយរាជ្យ​នៅ យ​សោ​ធ​បុ​រៈ​វិញ ។

បច្ចុប្បន្នរ​ម្មណី​យ​ដ្ឋា​ន​កោះ​កេរ្តិ៍ ត្រូវ​បាន​កំណត់​ជារ​ម្មណី​យ​ដ្ឋា​ន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​ការពារ​តាម​ព្រះរាជ​ក្រិ​ត្យ​លេខ ន​ស​/​រក​ត​/០៥០៤/០៧០ ចុះ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០០៤​ព្រម​ជាមួយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៤១៦ ចុះ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ ស្តី​ពី​ការ​ប្រគល់រ​ម្មណី​យ​ដ្ឋា​ន​កោះកែរ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្របគ្រង​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​វិញ ។

ប្រាសាទកោះកេរ្តិ៍​គេ​បាន​ចាត់​ទុក​ថា ជា​ប្រាសាទភ្នំ​មានកំ​ពស់​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់​ដូច​មហា​ចេ​តី​យ​ពីរ៉ាមីត បែរមុខ​ទៅ​ទិស​ខាងលិច​ទៅ​រក​រាជធានី​អង្គរ មាន​ជណ្តើរ​ចំនួន​៥៥​កាំ (​សព្វថ្ងៃ​មិន​អាច​ប្រើ​បាន​) លើ​កំពូល​មាន​រូបចម្លាក់​ទម្រ​ព្រះ​សេវ​លិង្គ ហើយ​ចំ​កណ្តាល​មាន​មាត់​អណ្តូង​ប្រវែង​៤​ម៉ែត្រ​៤​ជ្រុង​ចុះ​ទៅ​ក្រោម តែ​មិន​អាច​មើលឃើញ​ដល់​បាត​ព្រោះ​ដុះ​លុប​ជិត​អស់ ហើយ​នៅ​ជុំវិញ​ប្រាសាទ​នេះ ក្រុម​ស្រាវជ្រាវ​កំពុង​រុករក​មាន​ប្រាសាទតូច​ៗ​ចំនួន​៩៦​បន្ថែម​ទៀត នៅ​ដាច់​ៗ​ពី​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣​ឬ​៤​គីឡូម៉ែត្រ ដែល​បាន​ប្រាសាទ​ខ្លះ​បាក់បែក​បាត់​រូបរាង និង​នៅ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត ។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​កសាង​ប្រាសាទ​នេះ​ឡើង​អស់​រយៈពេល​១៤​ឆ្នាំ​ទើប​រួចរាល់ ដោយ​ផ្តោត​ទៅ​លើ​ទេវរូប​លិង្គ​ជា​ធំ​នៃ​តួ​ប្រាសាទធំ និង​តួ​ប្រាសាទតូច​ៗ​ផង​ដែរ ហើយ​តួ​ប្រាសាទតូច​ៗ​ជុំវិញ គឺជា​ផលប្រយោជន៍​បាន​ផ្តល់​ជំនឿ​របស់​ប្រជាជន មន្ត្រីរាជការ​សម័យ​នោះ​ក្នុង​ការ​គោរព​ទី​សក្ការៈបូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ