ម្ចាស់បទ«នារីមាក់ស៊ី» លោក វ័រ សារុន បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក វ័រ សារុន ម្ចាស់បទ នារីមាក់ស៊ី និងបទស្រស់អ្វីស្រស់ម្លេះដ៏ល្បីល្បាញ បានទទួលមរណភាពហើយ ដោយជរាពាធ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក វ័រ សារុន ម្ចាស់បទ នារីមាក់ស៊ី និងបទស្រស់អ្វីស្រស់ម្លេះដ៏ល្បីល្បាញ បានទទួលមរណភាពហើយ ដោយជរាពាធ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក វ័រ សារុន ម្ចាស់បទ នារីមាក់ស៊ី និងបទស្រស់អ្វីស្រស់ម្លេះដ៏ល្បីល្បាញ បានទទួលមរណភាពហើយ ដោយជរាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ បន្ទាប់ពីលោកបានឃ្លាតពីអាជីពសិល្បៈ និងចំណាយជីវិតចុងក្រោយជាមួយធម្មជាតិនាចម្ការរបស់លោកក្នុងតំបន់គីរីរម្យ ។ នេះបើយោងតាមការប្រកាសជូនដំណឹងពីកូនប្រុសរបស់លោក គឺលោក Jimmy នៅគណនេយ្យហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។
លោក Jimmy បានសរសេរថា ស្គាល់បទនារី មាក់ស៊ី ស្រស់អ្វីស្រស់ម្លេះទេ? ពេលនេះម្ចាស់សំឡេងដើមលោកតា វរ័ សារុន គាត់លាលោកហើយ ប៉ុន្តែស្នាដៃ និងសំឡេងលោកតា ជាចំណងដៃដល់កូនចៅគ្រប់ជំនាន់ សូមលោកពុកទៅអោយបានស្កប់ស្កល់ ។
ដំណឹងពីមរណភាពរបស់លោក វ័រ សារុន នាពេលនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្របទចម្រៀងរបស់លោកបានសម្តែងការសោកស្តាយ និងបានបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកបានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
លោក វ័រ សារុន គឺជាស្រុកបាត់ដំបងដ៏ល្បីល្បាញដែលសម្បូរកវីនិពន្ធ អ្នកចម្រៀងប្រុសស្រីជាច្រើន ដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈសម័យទំនើប ។ លោក វ័រ សារុន ជាអ្នកចម្រៀងជើងចាស់ដែលល្បីល្បាញតាមរយៈបទ ម៉ាក់ស៊ី និងបទញៀ.នបារី ហើយកាលលោកនៅមានជីវិត លោកបានចំណាយពេលចុងក្រោយរស់នៅជាមួយធម្មជាតិនាចម្ការរបស់លោកនៅតំបន់ភ្នំគីរីរម្យ ។
ក្នុងចំណោមកូនៗរបស់គាត់ទាំងអស់មានកូនប្រុសម្នាក់ដែលមាននិស្ស័យខាងបទចម្រៀង និងអាចចៀងបានយ៉ាងពិរោះ ។ កូនប្រុសរបស់លោកឈ្មោះថា សារុន កល្យាណ (ហៅ ជេមី) មានទេព្យកោសល្យក្នុងការនិពន្ធបទចម្រៀងដោយខ្លួនឯងផងដែរ ។
ជាការកត់សម្គាល់លោក វ័រ សារុន បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមផងដែរ កាលពីអតីតកាល ដោយបទចម្រៀងរបស់លោកក៏មានភាពល្បីល្បាញមិនចាញ់តារាចម្រៀងរួមជំនាន់លោកដែរ បើទោះបីជាលោកបានចូលវិស័យសិល្បៈនេះក្រោយគេក៏ដោយ ។
កើតនៅឆ្នាំ១៩៤៣ លោក វ័រ សារុន បានប្រសូតចេញកូនកសិករមួយនាពីស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយលោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ។ ដោយសារជីវភាពក្រលំបាក និងឪពុកស្លា.ប់ចោលនោះ ម្តាយរបស់លោកបានសម្រេចចាកចេញពីខេត្តបាត់ដំបងមកផ្សងជីវិតនៅរាជធានីភ្នំពេញ ដោយនៅពេលនោះ ក្នុងវ័យប្រមាណជា១០ឆ្នាំ លោកក៏ត្រូវរាប់រងជួយរកប្រាក់ម្តាយនៅក្នុងការផ្គត់ផ្គង់ជីវភាពរបស់នៅប្រចាំថ្ងៃដោយការដើរលក់នៅ ។
យ៉ាងណាម្តាយរបស់លោកក៏មិនបានអោយលោកបោះបង់ការសិក្សាចោលឡើយ ពោលម្តាយរបស់លោកបានបញ្ជូនលោកឲ្យចូលសិក្សានៅសាលាបឋមសិក្សាពញ្ញាក្រែក ។ លោក វ័រ សារុន ជាសិស្សពូកែម្នាក់ ដោយលោករៀនមិនដែលរៀនត្រួតថ្នាក់នោះឡើយ ហើយលោកក៏ទទួលបានការអាណិតអាសូរពីនាយិកាសាលាឯកជនមួយ ដោយអោយលោកបានចូលរៀនថ្នាក់អនុវិទ្យាល័យនៅទីនោះតែម្តង ។ នៅពេលប្រទេសផ្លាស់ប្តូររបបនយោបាយលោក វ័រ សារុន បានបង្ខំចិត្តឈប់រៀន ដោយសារគេតម្រូវអោយចូលធ្វើទាហ៊ានទាំងអស់ នៅពេលដែលលោកឈានចូលដល់វ័យជាយុវជន ដែលបញ្ហានេះបានធ្វើឲ្យក្តីសង្ឃឹមរបស់លោកបានរលាយទាំងអស់ ។
យ៉ាងណា អំឡុងពេលនោះលោកក៏ត្រូវបានគេជ្រើសរើសឲ្យធ្វើជាអ្នកចម្រៀងនៅក្នុងកងទាហានដែលលោកកំពុងធ្វើនោះតែម្តងដោយនៅក្នុងនោះក៏មានតារាចម្រៀងល្បីដូចជា លោក អ៊ិន យ៉េង លោកស្រី ទេព បុទុម ជាដើម ។ល។ អំឡុងពេលនោះ លោកក៏មានឱកាសចេញច្រៀងតាមភោជនីយដ្ឋាន និងរង្គសាលនានាជាបន្តបន្ទាប់ដែលពេលនោះហើយដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ពីសំឡេងរបស់លោកពីកវីនិពន្ធមួយចំនួន ។
ពេលនោះហើយលោកក៏ត្រូវបានកវីនិពន្ធបាននិពន្ធបទចម្រៀងឲ្យលោកច្រៀងសម្រាប់ថតដាក់ថាស ដែលបទដំបូងរបស់លោក គឺនារីម៉ាកស៊ី និងស្រស់អ្វីស្រស់ម្លេះ ដែលសុទ្ធជាចង្វាក់ញាក់ ខណៈពេលបទទាំងអស់នេះ ក៏មានភាពល្បីល្បាញផងដែរ ជាពិសេសសម្រាប់យុវវ័យ ហើយចាប់តាំងពីពេលនោះមកលោក វ័រ សារុន ក៏ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាអំឡុងពេលនោះ ៕
ចែករំលែកព័តមាននេះ