សុគា គីមលាង ត្រៀមប៉ះនឹងពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រជែងម្កុដក្នុងកម្មវិធី Miss Universal 2025
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាដការីរបាំបុរាណ និងតារាសម្តែង សុគា គីមលាង និងត្រូវប៉ះគ្នាជាមួយពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធី Miss…
រាជធានីភ្នំពេញ ៖ នាដការីរបាំបុរាណ និងតារាសម្តែង សុគា គីមលាង និងត្រូវប៉ះគ្នាជាមួយពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធី Miss…
រាជធានីភ្នំពេញ ៖ នាដការីរបាំបុរាណ និងតារាសម្តែង សុគា គីមលាង និងត្រូវប៉ះគ្នាជាមួយពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធី Miss Universe 2025 ខណៈពេលការប្រកួតប្រជែងសម្រាប់ឆ្នាំនេះនឹងមានភាពស្វិតស្វាញ និងមានការចាប់អារម្មណ៍ខ្លាំង ដោយសារមានបេក្ខភាពល្អៗ និងមានសមត្ថភាពចូលរួម ។
សុគា គីមលាង បានសម្រេចចូលរួមប្រកួតកម្មវិធីបវរកញ្ញាដ៏ធំមួយនេះ បន្ទាប់ពីការប្រកួត Universal Woman 2025 បានពន្យារពេល ដោយសារមានបញ្ហាមួយចំនួន ។
យ៉ាងណា ក្រោយពីមិនបានចូលរួមប្រកួតកម្មវិធីខាងលើ តាមពេលវេលាកំណត់នោះ សុគា គីម ហៅកូន Ant ក៏បានសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាដ៏ធំមួយទៀត គឺ Miss Universe Cambodia 2025 ។ ការចូលរួមប្រកួត នៅក្នុងកម្មវិធីខាងលើនេះ សុគា គីមលាង នឹងត្រូវប៉ះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបេក្ខភាពដែលគេចាត់ទុកថា ខ្លាំងសម្រាប់ការប្រជែងដណ្តើមក្កុដ ។
បន្ទាប់ពីគ្រងតំណែង Universal Woman Cambodia 2025 នោះមក សុគា គីមលាង ត្រូវបានអ្នកគាំទ្រជាច្រើនបានដាក់ក្តីរំពឹងថា នាងអាចនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតមួយនេះ ដោយសារតែនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងរូបសម្រស់ ចំណេះដឹង និងទេពកោសល្យនៅក្នុងផ្នែកសិល្បៈ ។
យ៉ាងណាមហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញ Page ផ្លូវការ Miss Universe Cambodia 2025 បានប្រកាសពីបេក្ខភាពរបស់ សុគា គីមលាង សម្រាប់ការប្រកួតប្រជែងនៅក្នុងឆ្នាំនេះទាំងដែលនាងកំពុងទទួលតំណែងជា Universal Woman Cambodia 2025 ។
ទោះជាយ៉ាងពាក់ព័ន្ធបញ្ហាខាងលើនេះ សុគា គីមលាង បានអះអាងតាមរយៈវីដេអូឃ្លីបមួយ ដែលបានបង្ហោះលើបណ្តាញថា អ្នកទាំងអស់គ្នាប្រាកដជាបានដឹងជុំវិញព័ត៌មានពីកម្មវិធី Universal Woman 2025 ដែលត្រូវពន្យារពេល ដោយបញ្ហាសង្គ្រាមពីប្រទេសមួយទៅប្រទេសមួយ ។
នាងបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវពន្យារពេលរហូតដល់ខែ៨ ដូច្នេះក្នុងអំឡុងពេលនេះ នាងកំពុងសម្លឹងចូលរួមប្រកួតនៅក្នុងកម្មវិធីថ្មី ដោយសាររយៈពេលរង់ចាំចូលរួមប្រកួតកម្មវិធី Universal Woman 2025 នៅរាងយូរដែរ ។
យ៉ាងណា តារារូបនេះ មិនបានគូសបញ្ជាក់ពីការចូលរួមកម្មវិធីអ្វីនោះឡើយ ដោយនាងទុកអោយប្រិយមិត្តគាំទ្រជួយផ្តល់ជាយោបល់ថា តើអោយនាងចូលរួមការប្រកួតកម្មវិធីមួយណា ។
ក្រោយការប្រកាសខាងលើនេះ សុគា គីមលាង ក៏បានលេចមុខជាផ្លូវការពីកម្មវិធី Miss Universe Cambodia 2025 ដែលមានបេក្ខភាពជើងខ្លាំងជាច្រើនរូបទៀត បានចូលរួមប្រកួតនៅឆ្នាំនេះដូចគ្នា ។ សម្រាប់ការប្រកួតកម្មវិធីនេះ សុគា គីមលាង នឹងត្រូវប្រជែងដណ្តើមម្កុដជាមួយបេក្ខភាពដែលគេចាត់ទុកជាបេក្ខភាពខ្លាំង និងមានអ្នកគាំទ្រច្រើន គឺ ពេជ្រ វត្តីសារ៉ា វឌ្ឍី ។
ក្រៅពី ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះនាដការីរូបនេះក៏ប៉ះបេក្ខភាពខ្លាំងៗជាច្រើនរូបទៀត ដែលបានចូលរួមប្រកួតនៅឆ្នាំនេះដែរដូចជា ថៃ នារីសុជាតា និងហួន ស្រីខួច ជាដើម ។ល៕
ចែករំលែកព័តមាននេះ