ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង រ៉ា​ប៊ី ​ប្រកាស​ចូល​រោងការ​នៅ​ដើមខែ​​ក្រោយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារាចម្រៀង​នាង រ៉ា​ប៊ី បាន​សម្រេច​ចូល​រោងការ​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ហើយ ជាមួយ​គូស្នេហ៍​ដែល​គេ​ស្គាល់​ជា​កីឡាបាល់ទាត់​ជម្រើសជាតិ និង​កូនកាត់​អា​មេ​រិ​ក​លោក…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារាចម្រៀង​នាង រ៉ា​ប៊ី បាន​សម្រេច​ចូល​រោងការ​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ហើយ ជាមួយ​គូស្នេហ៍​ដែល​គេ​ស្គាល់​ជា​កីឡាបាល់ទាត់​ជម្រើសជាតិ និង​កូនកាត់​អា​មេ​រិ​ក​លោក Nick Taylor ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​តារាចម្រៀង​វ័យក្មេង​រូប​នេះ មង្គលការ​របស់​នាង​នៅ​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៩ ខែ ឧសភា ឆ្នាំ​២០២៥ ខ​ណះ​ពេល​ដែល​នាង នឹង​គូស្នេហ៍​បាន​រៀបចំ​បោះ​ធៀប​ការ​រួចរាល់ និង​បាន​ដើរ​ហៅភ្ញៀវ​ទាំង​ក្នុង និង​ក្រៅ​សិ​ល្បះ ដើម្បី​ចូលរួម​ពិធី​មង្គល​របស់​នាង​ជា​បណ្តើរ​រួច​ហើយ ។

នៅ​លើ​បណ្តាញ​សង្គម តារាចម្រៀង​នាង រ៉ា​ប៊ី បាន​បញ្ចេញ​នូវ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ធៀប​ការ​របស់​នាង​ដែល​បាន​បញ្ជាក់​ពី​ពេលវេលា​យ៉ាង​ច្បាស់ ដោយនៅ​ក្នុង​នោះ​នាង​ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា ម្នាក់​នេះ​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​អ្វី​ជា​ស្នេហា ជួប​គ្នា​ថ្ងៃ​09/05/2025​ណា bye bye ភាព​លីវ ។

ទោះជា​យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ពី​ដំណឹង​ដ៏​រីករាយ​ខាងលើ​នេះ​ គេ​ឃើញ​មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​រូប​បាន​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​រូប​នាង ក្នុង​ពេល​ដែល​នាង​បាន​ស្វែងរក​ដៃគូ​ជីវិត​នា​ពេល​នេះ ។

ជា​ការ​កត់សម្គាល់ មុន​នឹង​ឈាន​ដល់​ពិធី​មង្គលការ​នា​ពេល​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ​តារាចម្រៀង រ៉ា​ប៊ី ត្រូវ​បាន​គូស្នេហ៍​របស់​ខ្លួន​លុតជង្គង់​សុំ​នាង​រៀប​ការ​នៅ​លើ​ឆាក​តន្ត្រី និង​នៅ​ពីមុខ​អ្នកគាំទ្រ​ជា​ច្រើន​រូប ដែល​ធ្វើ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

តារាចម្រៀង រ៉ា​ប៊ី បាន​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ​រូប​ដ៏​ធំ​មួយ ដោយនៅ​ក្នុង​នោះ​ក៏​មានការ​សម្តែង និង​ច្រៀង​សម្រាប់​ទស្សនា​កំសាន្ត​ផង​ដែរ ។ អំឡុង​ពេល​នោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​គូស្នេហ៍​របស់​នាង​គឺ​កីឡាករ​បាល់ទាត់ Nich Taylor ក៏​បាន​ចូលរួម​សម្តែង​ជាមួយ​នាង​ផង​ដែរ ។

យ៉ាងណា​អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នា​អំឡុង​ពេល​នោះ ក្រោយ​ចុង​កម្មវិធី គូស្នេហ៍​របស់​នាង​ក៏​បាន​រៀបចំ​ពិធី​ពញ្ញាក់​អារម្មណ៍​ដល់​រូប​នាង ដោយ​បាន​លុតជង្គង់​បង្ហាញ​ចិញ្ចៀន​សុំ​នាង​រៀប​ការ​នៅ​លើ​ឆាក​សម្តែង និង​មុខ​ទស្សនិកជន​ជា​ច្រើន​រូប ។

រ៉ា​ប៊ី បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បានឃើញ​គូស្នេហ៍​ធ្វើ​រឿង​បែប​នេះ​ទាំង​នាង​មិន​បាន​ព្រៀង​ទុក ។

អំឡុង​ពេល​នោះ រ៉ា​ប៊ី បាន​ពោល​ពាក្យសួរ​ទៅ​កាន់​គូស្នេហ៍​ថា​នេះ​ជា​ការ​ធ្វើ​លេង​ឬ​ធ្វើ​មែន?

យ៉ាងណា​ក្រោយ​ដឹង​ថា គូស្នេហ៍​របស់​ខ្លួន​ធ្វើ​រឿង​នេះ​ដោយ​ចេញពី​ចិត្ត រួម​ទាំង​មានការ​អបអរ​យ៉ាងច្រើន​ពី​បណ្តា​អ្នកគាំទ្រ​នោះ រ៉ា​ប៊ី ក៏​បាន​យល់ព្រម​អោយ​គូស្នេហ៍​ពាក់ចិញ្ចៀន​តែ​ម្តង ។

ចំណង​ស្នេហ៍​រវាង​តារាចម្រៀង រ៉ា​ប៊ី និង​កីឡាករ​បាល់ទាត់​កូនកាត់​ខ្មែរ​អា​មេ​រិ​ក Nich Teylor ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ឡើង​ប្រមាណ​ជា​១​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​ចំណង​ស្នេហ៍​មួយ​នេះ​ក៏​ត្រូវ​បាន​បើកចំហរ​ពី​សំណាក់​អ្នក​ទាំង​ពីរ​ផង​ដែរ ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំណងស្នេហា​ក្រៅ​ឆាក​របស់​តារ​រ៉ា​ប៊ី និង​កីឡាករ​បាល់ទាត់ Nich teylor កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​កាន់តែ​ល្អ ។

នាង​បញ្ជាក់​ថា ចំណង​ស្នេហ៍​របស់​ពួក​នាង​បាន​ចាប់ផ្តើម​ឡើង​កាលពី​អំឡុង​ពេល​ថត​MV រួម​គ្នា​តាម​រយះ​បទ “​រាំ​ញ័រ​” ។

រ៉ាប៊ី ធ្លាប់​បាន​លើក​ឡើង​ថា គិត​មក​ដល់​ពេល​នេះ​ចំណង​ស្នេហ៍​របស់​ពួក​នាង​បាន​អូស​បន្លាយពេល​ជាង​១​ឆ្នាំ​ហើយ ហើយ​នាង និង​គូស្នេហ៍​ក៏​បាន​យល់ចិត្ត​គ្នា​ច្រើន​ដែរ ។

នាង​បញ្ជាក់​ថា តាម​រយះ​ការ​មើលចិត្ត​គ្នា​អស់​ពេល​មួយ​រយះ​មកនេះ នាង​ក៏​បាន​មើលឃើញ​ពី​ចំណុច​ល្អ​ៗ​របស់​គូស្នេហ៍ ជា​ពិសេស​នោះ​គូស្នេហ៍​របស់​នាង​តែងតែ​ធ្វើ​អ្វី​ទៅ​តាម​ចិត្ត​នាង​ដែល​ចង់បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ