ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ពីដេក​ស្រាប់តែ​ឃើញ​ទ្វារ​ចំហ ហើយ​ឆ្កែ​ជា​ច្រើនក្បាល​ងាប់​ទៀត​ទើប​ដឹង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ក្រោមផ្ទះ​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​មុន​នឹង​ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វារ​បន្ទប់​គឺ​ក្រុម​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ផ្ទះ​ក្បែរ​នោះ​បណ្តាល​ឱ្យ​ឲ្យ​ងាប់​អស់​ចំនួន​៣​ក្បាល​ទើប​ចូល​គាស់​ទ្វា​បន្ទប់​យក​ម៉ូតូ​ទៅ​បាត់​។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​វាយ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប…

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​ក្រោមផ្ទះ​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ហើយ​មុន​នឹង​ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វារ​បន្ទប់​គឺ​ក្រុម​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ផ្ទះ​ក្បែរ​នោះ​បណ្តាល​ឱ្យ​ឲ្យ​ងាប់​អស់​ចំនួន​៣​ក្បាល​ទើប​ចូល​គាស់​ទ្វា​បន្ទប់​យក​ម៉ូតូ​ទៅ​បាត់​។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​វាយ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

យោង​តាម​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ងិ​ន បុល​គ្រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ គាត់​និង​ប្រពន្ធ ព្រមទាំង​បងប្អូន​បាន​អង្គុយ​ជួបជុំ​និយាយ​គ្នា​លេង​នៅ​ខាងក្រោម​ផ្ទះ រហូត​ដល់​ម៉ោង​ជិត​៩​យប់ ទើប​ពួក​គាត់​បាន​ឡើង​ទៅ​ដេក​លើ​ផ្ទះ​អស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ខែមិថុនា ឆ្នាំ​២០១៩ គាត់​បាន​ចុះ​មក​ក្រោមផ្ទះ​ដើម្បី​បត់ជើង និង​មើល​របស់របរ​ក្នុងផ្ទះ ពេល​គាត់​ក្រឡេក​ទៅ​ឃើញ​ទ្វារ​បន្ទប់​ក្រោមផ្ទះ​របើក គាត់​ក៏​បាន​បើកទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ដើម្បី​មើល​ម៉ូតូ​តែ​មិនឃើញ ទើប​ដឹង​ថា​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ និង​មាន​ស្នាម​កាត់​សោ​ចន្ទល់ ដោយ​ឃើញ​សោ​សូឡិច​ធ្លាក់​នៅ​កន្លែង​ដាក់​ម៉ូតូ លុះ​ពេល​គាត់​ទៅ​មើល​របង​ផ្ទះ​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​កាត់​សោ​ចូល​មក​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ផ្ទះ​របស់​គាត់​មាន​របង​ត្រឹមត្រូវ ចំណែក​បន្ទប់​ក្រោម​ផ្ទះ​ក៏​បាន​​ចាក់សោ​សូឡិច រីឯ​ម៉ូតូ​មិន​ត្រឹមតែ​ចាក់សោ​.​ក​តែ​ប៉ុណ្ណោះ​ទេ គឺ​ចាក់​ទាំង​សោ​ចន្ទល់​ម៉ូតូ​ថែម​ទៀត​ផង ប៉ុន្តែ​ក្រុម​ជនសង្ស័យ​នៅ​តែ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាន​ដោយ​សុវត្ថិភាព ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​គាត់​ក៏​មានការ​បំពុល​សត្វ​ឆ្កែ​ងាប់​ចំនួន​៣​ក្បាល​ថែម​ទៀត​ផង​ដែរ ដោយ​ក្រុម​ជនសង្ស័យ​ក៏​បាន​ប៉ុនប៉ង​លួច​ម៉ូតូ​របស់​អ្នក​ជិតខាង​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​លើក​។

ប្រពល​រដ្ឋ​រង​គ្រោះ​ខាងលើ​បាន​ស្នើ​សុំ​អោយ​សមត្ថកិច្ច​តាម​រកមុខ​សញ្ញា​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ខាងលើ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ