យោងតាម Forbes បានឲ្យដឹងថា លោក Liang Hua ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei បានប្រាប់ដល់អ្នកសារព័ត៌មាននៅ Shenzhen ប្រទេសចិនថា «ពួកយើងចង់ចុះកិច្ចសន្យាធ្វើប្រព្រឹត្តអំពើចារកម្មជាមួយប្រទេសដទៃ» ។
លោក Liang បានមានប្រសាសន៍ដូច្នេះមុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក និងអ្នកស្រីនាយករដ្ឋមន្ត្រី Theresa May ជួបគ្នាដើម្បីចរចាពីបញ្ហា Huawei និងបញ្ហាដទៃទៀត ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយក្នុងកំឡុងពេលសន្និសីទកាសែតរួមមួយនៅទីក្រុងឡុងដ៍ថា «ពួកយើងប្រាកដជានឹងសម្រេចកិច្ចព្រមព្រៀងមួយទាក់ទិននឹង Huawei និងបញ្ហាដទៃទៀត ។ ពួកយើងមានទំនាក់ទំនងព័ត៌មានដ៏អស្ចារ្យមួយ ហើយពួកយើងនឹងអាចឆ្លងកាត់ការខ្វែងគំនិតគ្នាផ្សេងៗ»។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានដាក់ Huawei ចូលក្នុងបញ្ជីខ្មៅព្រោះតែកង្វល់ទាក់ទិននឹងឧបករណ៍បណ្តាញ 5G ។
កាលពីខែមុន មានសេចក្តីរាយការណ៍មកថាអ្នកស្រី Theresa May បានមើលរំលងកង្វល់ពីក្រុមគណៈរដ្ឋមន្ត្រីនិងអនុញ្ញាតឲ្យ Huawei ចូលក្នុងផ្នែកដែលមិនសំខាន់នៃវិស័យបណ្តាញ 5G ។ សហរដ្ឋអាមេរិកមិនមានបញ្ហានេះទេ ហើយមិនមានក្រុមហ៊ុនធំៗណាមួយដែលមានគោលបំណងប្រើប្រាស់ឧបករណ៍របស់ Huawei ផងដែរតាំងពីមុនពេលការសម្រេចចិត្តនេះមក ។

ដោយហេតុដូចនេះលោក Liang ទទួលស្គាល់ថាការសម្រេចបានកិច្ចសន្យាមិនប្រព្រឹត្តអំពើចារកម្មជាមួយនឹងសហរដ្ឋអាមេរិកប្រហែលជាមិនអាចសម្រេចបានផ្លែផ្កាច្រើនទេ ។ លោកបានប្រាប់ដល់អ្នកសារពត៌មានថា «ព្រោះសហរដ្ឋអាមេរិកមិនបានទិញពីពួកយើង មិនកំពុងតែទិញពីពួកយើង ហើយប្រហែលជានឹងមិនទិញពីពួកយើងដែរនាពេលអនាគត ដូច្នេះខ្ញុំមិនច្បាស់ថាពិតជាមានឱកាសក្នុងការចុះកិច្ចសន្យានេះឬទេ»។
បច្ចុប្បន្ននេះ Huawei កំពុងតែងាកទៅកាន់ប្រទេសចិនដើម្បីសុំជំនួយ ។ មុនពេលការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក Huawei មានគោលបំណងដណ្តើមតំណែងលេខមួយរបស់ Samsung លើទីផ្សារស្មាតហ្វូនពិភពលោកបើទោះជាពួកគេបានគ្រប់គ្រងទីផ្សារឧបករណ៍បណ្តាញពិភពលោកទៅហើយ ។
ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ក្នុងពេលថ្មីៗនេះបានឲ្យដឹងថាផលិតកម្មស្មាតហ្វូនក្នុងអាស៊ីត្រូវបានកាត់បន្ថយដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការ។ Huawei នៅតែនាំមុខ Apple ដដែលកាលពីត្រីមាសទី១នាឆ្នាំនេះ ប៉ុន្តែអ្នកវិភាគកំពុងតែតាមដានត្រីមាសទី២ដើម្បីដឹងច្បាស់ពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មលើការលក់របស់ Huawei ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ