បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាអ្នកស្គាល់ផ្លូវច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ការកកស្ទះ គ្រោះថ្នាក់ ឬការជួសជុលផ្លូវអាចកើតមានជាយថាហេតុ។ មុខងារ Saved trips នៅលើ Google Maps ជួយអ្នកតាមដានស្ថានភាពចរាចរណ៍ និងពេលវេលាធ្វើដំណើរជាក់ស្ដែង ដោយមិនចាំបាច់បញ្ចូលអាសយដ្ឋានដដែលៗជារៀងរាល់ថ្ងៃឡើយ។
មុខងារនេះជួយសន្សំពេលវេលា តាមដានស្ថានភាពផ្លូវ និងជួយសម្រេចចិត្តជ្រើសរើសផ្លូវវាង ឬផ្លាស់ប្ដូរទីតាំងបានយ៉ាងរហ័ស ទាំងសម្រាប់ការធ្វើដំណើរទៅកន្លែងធ្វើការ កន្លែងហាត់ប្រាណ ឬទិសដៅផ្សេងៗ។
របៀបប្រើប្រាស់គឺគ្រាន់តែស្វែងរកគោលដៅ រួចចុចលើរូបសញ្ញា Save នៅលើអេក្រង់ នោះរាល់ទិសដៅទាំងអស់នឹងត្រូវរក្សាទុក ដែលអនុញ្ញាតឱ្យអ្នកបើកមើលស្ថានភាពចរាចរណ៍ និងប្រៀបធៀបមធ្យោបាយធ្វើដំណើរបានយ៉ាងងាយស្រួលនៅលើអេក្រង់តែមួយ៕
ចែករំលែកព័តមាននេះ