បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការប៉ុនប៉ងផ្លាស់ប្ដូរទម្លាប់អ្នកប្រើប្រាស់ប្រព័ន្ធ Windows រាប់សិបឆ្នាំឱ្យងាកមកប្រើប្រាស់ប្រព័ន្ធ macOS គឺជារឿងមិនងាយស្រួលនោះទេ។
អ្នកកាសែតបច្ចេកវិទ្យា Lance Ulanoff បានចែករំលែករឿងរ៉ាវជាក់ស្ដែង បន្ទាប់ពីលោកបានទិញកុំព្យូទ័រ MacBook Neo ដែលមានតម្លៃសមរម្យ ប្រមាណ ៦០០ ដុល្លារ ឱ្យភរិយាដែលជាភ្នាក់ងារអចលនទ្រព្យនិងធ្លាប់ប្រើប្រាស់ Surface Pro អស់រយៈពេល ១០ ឆ្នាំមកហើយ។
ការសាកល្បងនេះបានបញ្ចប់យ៉ាងលឿនត្រឹមរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ ដោយសារភរិយារបស់លោកមិនអាចសម្របខ្លួនបានទៅនឹងភាពខុសគ្នានៃប្រព័ន្ធប្រតិបត្តិការ ដូចជាកង្វះប៊ូតុង Start ភាពស្មុគស្មាញនៃការតភ្ជាប់ម៉ាស៊ីនព្រីន ការផ្ទេរទិន្នន័យ OneDrive និងការទម្លាប់ប៉ះអេក្រង់ឬប្រើប្រាស់ Mouse Pad។ បញ្ហានេះបានបង្ហាញឱ្យឃើញថា ថ្វីត្បិតតែឧបករណ៍បច្ចេកវិទ្យាមានតម្លៃធូរថ្លៃនិងការរចនាល្អ ប៉ុន្តែការប្ដូរទម្លាប់អ្នកប្រើប្រាស់ចាស់វស្សាគឺជាបញ្ហាប្រឈមដ៏ធំបំផុត៕
ចែករំលែកព័តមាននេះ