បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រុមហ៊ុន SpaceX ក្រោមការដឹកនាំរបស់មហាសេដ្ឋី Elon Musk កំពុងត្រៀមគម្រោងដ៏ធំធេងមួយក្នុងការបាញ់បណ្តាញផ្កាយរណបចំនួន ១លានគ្រឿង ដែលបំពាក់ដោយប្រព័ន្ធកុំព្យូទ័រ និង AI ទៅកាន់គន្លងតារាវិថី។
គម្រោងនេះមានគោលបំណងដោះស្រាយវិបត្តិខ្វះខាតថាមពល និងទីតាំងសម្រាប់មជ្ឈមណ្ឌលទិន្នន័យនៅលើផែនដី ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងភាពត្រជាក់ក្នុងអវកាសផ្ទាល់ ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងកម្រិតខ្នាតយក្ស។
ទោះបីជាមានការព្រួយបារម្ភពីបញ្ហាកាកសំណល់អវកាស និងការកកស្ទះគន្លងតារាវិថីក្តី ក្រុមហ៊ុន SpaceX បានអះអាងថា ខ្លួនមានបទពិសោធគ្រប់គ្រាន់និងជោគជ័យក្នុងការគ្រប់គ្រងបណ្តាញផ្កាយរណប Starlink រាប់ពាន់គ្រឿងស្រាប់ ដើម្បីធានាដំណើរការគម្រោងប្រកបដោយសុវត្ថិភាព៕
ចែករំលែកព័តមាននេះ