បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ស្រោមទូរស័ព្ទក្រាស់ ឬបិទជិតពេក គឺជាមូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទឆាប់ក្តៅ ឆាប់អស់ថ្ម និងឆាប់ចុះអាយុកាលប្រើប្រាស់។
នៅពេលទូរស័ព្ទដំណើរការខ្លាំង កម្ដៅនឹងត្រូវបានបញ្ចេញតាមតួម៉ាស៊ីន ប៉ុន្តែស្រោមដែលគ្មានរន្ធខ្យល់នឹងរារាំងដំណើរការនេះ ដែលធ្វើឱ្យកម្ដៅកកកុញ និងបំផ្លាញថ្ម Lithium-ion នៅខាងក្នុង។
ដើម្បីការពារទូរស័ព្ទ អ្នកគួរជ្រើសរើសស្រោមដែលមានរចនាសម្ព័ន្ធបញ្ចេញកម្ដៅបានល្អ ឬដោះស្រោមចេញនៅពេលប្រើប្រាស់កម្មវិធីធ្ងន់ៗដូចជាការលេងហ្គេម ឬសាកថ្មលឿន។ ក្រៅពីស្រោមទូរស័ព្ទ ការបិទស្ទីកឃ័រជិតខ្នងម៉ាស៊ីនក៏ធ្វើឱ្យកម្ដៅមិនអាចបញ្ចេញទៅក្រៅបានដែរ។ ការរក្សាសីតុណ្ហភាពម៉ាស៊ីនឱ្យមានលំនឹង គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីឱ្យទូរស័ព្ទដំណើរការរលូន និងមានអាយុកាលថ្មបានយូរអង្វែង៕
ចែករំលែកព័តមាននេះ