បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដាក់រ៉ោតទ័រ (Router) នៅជិតឧបករណ៍មួយចំនួន គឺជាមូលហេតុចម្បងដែលធ្វើឱ្យ Wi-Fi ដើរយឺត ឬរអាក់រអួល។
អ្នកគួរចៀសវាងការដាក់រ៉ោតទ័រនៅជិត៖ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលមានដែក (ដូចជាទូទឹកកក ឬមីក្រូវ៉េវ), កញ្ចក់ឆ្លុះ, អាងចិញ្ចឹមត្រី ឬវត្ថុផ្ទុកទឹក, និងឧបករណ៍ប៊្លូធូស ឬទូរស័ព្ទឥតខ្សែ ព្រោះវារារាំង ឬធ្វើឱ្យរលកសញ្ញាមានការរំខាន។ លើសពីនេះ មិនគួរដាក់រ៉ោតទ័រក្នុងទូជិត ឬនៅជ្រុងកំបាំងភ្នែកឡើយ។ ទីតាំងដ៏ល្អបំផុតគឺការដាក់នៅទីតាំងកណ្តាលផ្ទះ កន្លែងខ្ពស់មានខ្យល់ចេញចូលល្អ ដើម្បីឱ្យរលកសញ្ញាចែកចាយបានទូលំទូលាយ។
ការប្តូរទីតាំងរ៉ោតទ័រឱ្យឆ្ងាយពីវត្ថុទាំងនេះ នឹងជួយឱ្យអ៊ីនធឺណិតរបស់អ្នកមានស្ថិរភាពជាងមុនភ្លាមៗ៕
ចែករំលែកព័តមាននេះ