បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយសម្រាប់កាត់បន្ថយការចំណាយលើវិក្កយបត្រអគ្គិសនីប្រចាំខែ ជាពិសេសក្នុងរដូវក្ដៅ។
បើយោងតាមទិន្នន័យពីក្រុមហ៊ុនអគ្គិសនី ប្រព័ន្ធថាមពលកម្លាំង ៥ kWp អាចជួយកាត់បន្ថយថ្លៃភ្លើងបានប្រហែលប្រមាណ ៥០% នៃវិក្កយបត្រសរុបក្នុង១ខែ0។ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត ម្ចាស់ផ្ទះគួរពិនិត្យលើតម្រូវការប្រើប្រាស់ជាក់ស្ដែង ដោយសារប្រព័ន្ធនេះដំណើរការល្អបំផុតនៅពេលថ្ងៃ ហើយប្រសិនបើផ្ទះរបស់អ្នកប្រើប្រាស់ភ្លើងច្រើននៅពេលថ្ងៃ ឬមានឧបករណ៍ផ្ទុកថាមពលបន្ថែម នោះការសន្សំសំចៃនឹងកាន់តែមានប្រសិទ្ធភាព។
មុនសម្រេចចិត្តដំឡើង អ្នកគួរឱ្យអ្នកជំនាញចុះសិក្សាពីទីតាំងដំបូល និងទម្លាប់នៃការប្រើប្រាស់ភ្លើង ដើម្បីជ្រើសរើសទំហំប្រព័ន្ធឱ្យសមស្រប និងទទួលបានផលចំណេញឆាប់រហ័ស៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ