ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈប់ដកឌុយភ្លើងកង្ហារទាំងកំពុងវិល! នេះជាមូលហេតុដែលអ្នកគួរដឹង

2 អាទិត្យ មុន

បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់ដកឌុយភ្លើងភ្លាមៗខណៈពេលកង្ហារកំពុងដំណើរការ មិនមែនជាវិធីសាស្ត្រត្រឹមត្រូវនោះទេ។

ទង្វើនេះអាចធ្វើឱ្យចំណុចតភ្ជាប់អគ្គិសនីឡើងកម្ដៅខ្ពស់ បង្កឱ្យឌុយភ្លើងរលួយ ខូចខាតខ្សែភ្លើង ឬបង្កគ្រោះថ្នាក់ឆ្លងចរន្ត និងអគ្គីភ័យ ជាពិសេសប្រសិនបើព្រីភ្លើងមានសភាពចាស់ ឬរលុង។ ដើម្បីសុវត្ថិភាព អ្នកត្រូវបិទកង្ហារដោយប៊ូតុងបញ្ជា (បិទលេខ ០) ជាមុនសិន ទើបចាប់ក្បាលឌុយដកចេញដោយដៃស្ងួត។

វិធីនេះមិនត្រឹមតែជួយការពារឧបករណ៍ឱ្យប្រើបានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់អគ្គិសនីក្នុងផ្ទះរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>