បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីឱ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អ សន្សំសំចៃភ្លើង និងមានអាយុកាលយូរ អ្នកគួរចាប់អារម្មណ៍លើសញ្ញាព្រមានសំខាន់ៗចំនួន ៥៖
ម៉ាស៊ីនត្រជាក់មិនសូវត្រជាក់ដូចមុន ទោះបីបន្ថយកម្រិតសីតុណ្ហភាពខ្លាំងក៏ដោយ បរិមាណខ្យល់ចេញមកខ្សោយ និងមិនស្មើគ្នា មានក្លិនស្អុយ ឬក្លិនអាប់ពេលបើកម៉ាស៊ីន មានទឹកហូរចេញពីក្បាលម៉ាស៊ីន និងម៉ាស៊ីនមានសម្លេងរំខានប្លែកៗ ឬចំណាយភ្លើងកើនឡើងខុសធម្មតា។
ការលាងសម្អាតតម្រងខ្យល់គួរធ្វើឡើងរៀងរាល់ ២ សប្តាហ៍ទៅ ១ ខែម្តង ហើយការលាងសម្អាតទ្រង់ទ្រាយធំគួរធ្វើឡើងរៀងរាល់ ៣ ទៅ ៦ ខែម្តង អាស្រ័យលើការប្រើប្រាស់ ដើម្បីធានាបាននូវសុខភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់៕
ចែករំលែកព័តមាននេះ