ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ដែលធ្វើឱ្យកញ្ចក់ទូរស័ព្ទបែកប្រេះស្រាំ ទោះបីមិនធ្លាក់!

3 អាទិត្យ មុន

បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាអ្នកមិនបានធ្វើឱ្យទូរស័ព្ទធ្លាក់ ឬប៉ះទង្គិចក៏ដោយ ប៉ុន្តែការប្រេះស្រទាប់កញ្ចក់ការពារនៅតែបន្តកើតមានឡើងជាញឹកញាប់។

មូលហេតុចម្បងគឺបណ្តាលមកពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។ ការដាក់ទូរស័ព្ទក្នុងហោប៉ៅខោពេលអូសទាញម៉ូតូ គឺជាកំហុសទូទៅ។ នៅពេលអ្នកអូសទាញ ឬប្រឹងរុញម៉ូតូក្នុងចំណតចង្អៀត ទូរស័ព្ទដែលនៅក្នុងហោប៉ៅខោនឹងត្រូវរងនូវកម្លាំងសង្កត់យ៉ាងខ្លាំងរវាងរាងកាយនិងផ្ទៃរឹង។ កម្លាំងសង្កត់ដដែលៗនេះធ្វើឱ្យកញ្ចក់រងការខូចខាតបន្តិចម្តងៗរហូតដល់ប្រេះស្រាំ។

គែមនិងជ្រុងកញ្ចក់ងាយរងគ្រោះបំផុត។ ស្រទាប់កញ្ចក់ការពារងាយនឹងមានស្នាមប្រេះតូចៗនៅត្រឹមគែមដោយសារការកកិត។ នៅពេលត្រូវកម្លាំងសង្កត់ពីហោប៉ៅខោចង្អៀតថែមទៀត វានឹងធ្វើឱ្យកញ្ចក់ប្រេះបែកទាំងស្រុងតែម្តង។ បន្ថែមពីនេះ គុណភាពនៃការបិទកញ្ចក់ក៏សំខាន់ផងដែរ។ ប្រសិនបើកញ្ចក់ការពារមិនស្អិតជាប់ល្អ ឬមានពពុះខ្យល់ កម្លាំងសង្កត់ពីខាងក្រៅនឹងប្រមូលផ្តុំទៅលើចំណុចនោះ ដែលធ្វើឱ្យវាងាយបែកជាងធម្មតា។

​ចៀសវាងការដាក់ទូរស័ព្ទក្នុងហោប៉ៅខោពេលអូសទាញម៉ូតូ ហើយត្រូវយកវាចេញដាក់ក្នុងកាតាប ឬកាបូបដៃ។ មិនត្រូវដាក់ទូរស័ព្ទរួមគ្នាជាមួយកូនសោ ឬវត្ថុរឹងឡើយ។ ត្រូវឧស្សាហ៍ពិនិត្យមើលកញ្ចក់ការពារ ព្រមទាំងប្តូរវាចេញភ្លាមៗបើឃើញមានស្នាមប្រេះនៅតាមជ្រុង៕