ស្ងាត់ៗ Real Madrid នាំយកខ្សែប្រយុទ្ធជើងស៊ុតពីអាល្លឺម៉ង់មកស៊ុតនៅអេស្ប៉ាញ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថា ពិតជាបានចុះកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធរបស់ Eintracht…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថា ពិតជាបានចុះកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធរបស់ Eintracht…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថា ពិតជាបានចុះកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធរបស់ Eintracht Frankfurt ក្នុងតម្លៃ៥៨លានផោន ។

កីឡាករអាយុ២១ឆ្នាំ Luka Jovic បានលេងនៅក្លិប Eintracht Frankfurt យ៉ាងល្អនៅរដូវកាលមុន ជាមួយនឹងការស៊ុតបញ្ជូលទី២៧គ្រាប់ ក្នុងការប្រកួត៤៨លើក ។ ខាង Real Madrid ដឹងច្បាស់ពីមូលហេតុហ៊ានទិញ Jovic ក្នុងតម្លៃ៥៨លានផោន ហើយបានដាក់កុងត្រារហូតដល់ឆ្នាំ២០២៥ ។ ក្នុងចំណោមលុយទាំងអស់ លុយ ១០.៥លានផោននឹងត្រូវជះទៅលើក្លឹបចាស់របស់គេ ដោយសារតែជាប់កុងត្រាលក់ ។

ប្រធានក្លឹប Eintracht Frankfurt លោក Fredi Bobic បានប្រាប់ថា ៖«បើគិតពីផ្នែកកីឡាវិញ Luka Jovic គឺជាការបាត់បង់យ៉ាងធំសម្រាប់យើងទាំងអស់គ្នា ។ តែវាជាការពិត ដែលយើងមានបញ្ហាថវិកា»។
Real Madrid បានចាត់ទុក Jovic ជាកីឡាករមានថាមពល បច្ចេកទេសលេង និងពូកែស៊ុតបញ្ចូលទី ក្រោយពីទិញយកកីឡាករនេះបានសម្រេច ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ