រាជធានីភ្នំពេញ ៖ ទីម័រឡេស្តេបានប្រកាសថា នឹងយកប្រទេសកម្ពុជា គឺជាគំរូក្នុងការដឹកនាំ កសាង និងអភិវឌ្ឍប្រទេស ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។ ក្នុងជំនួបពិភាក្សាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា នៅវិមានព្រឹទ្ធសភាលោក លោកឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស (Dionisio da Costa Babo Soares) រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេបានលើកឡើងថា ដំណើរទស្សនកិច្ចនាឱកាសនេះពិតជាមានសារសំខាន់ដល់ការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។
លោកថា គោលបំណងនៃដំណើរទស្សនកិច្ចនាឱកាសនេះ គឺទីមួយ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ និងទីពីរពិភាក្សាគ្នាក្នុងក្របខណ្ឌពហុភាគីក្នុងបរិបទអង្គការអាស៊ាន ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖« ប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេមានប្រវត្តិសាស្ត្រ និងអតីតកាលដូចគ្នាក្នុងបរិបទសង្គ្រាមដែលប្រទេសទាំងពីរបានជួបប្រទះ ហើយប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយក្នុងការដឹកនាំកសាង និងការអភិវឌ្ឍប្រទេស» ។
វឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនេះ គឺជាបទពិសោធន៍សម្រាប់ប្រទេសទីម័រឡេស្តេ ក្នុងការសិក្សា ស្វែងយល់ ។ នៅក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរ គុណចំពោះលើកឡើងរបស់លោកឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស ដែលបានថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជា ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន ។
ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញក៏ដូចជា ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
សម្តេចប្រធានព្រឹទ្ធសភា សូមលើកទឹកចិត្តចំពោះរដ្ឋាភិបាលបនៃប្រទេសទាំពីរក្នុងការជំរុញកំណើនពាណិជ្ជកម្មជំរុញការផ្លាស់ប្តូរទេសចរណ៍វប្បធម៌ និងការផ្លាស់ប្តូរមនុស្សរវាងប្រទេសទាំងពីរ ។ ជាចុងក្រោយសម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ដូចអ្វីដែលលោករដ្ឋម ន្ត្រីបានលើកឡើងអំពីការគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសទីម័រឡេស្តេជាមាជិកអាស៊ានសភាកម្ពុជាក៏សូមគាំទ្រសភាទីម័រឡេស្តេជាសមាជិកផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីឆក់ទូរសព្ទ័ដៃ ហើយត្រូវបាននាំយកទៅសួរនាំ ស្រាប់តែយប់ឡើង សង្ស័យមានស្លាបហោះទៅបាត់...
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ភ្លើងអគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងសម្ភារៈសំណង់មួយកន្លែង របស់ក្រុមហ៊ុនចុងគ័រហ្វ៊ហ័រ របស់ជនជាតិចិន កាលពីវេលា...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទុស្សេខ្សែភ្លើងឆេះអាសនៈក្នុងផ្ទះល្វែងជាន់ទី១ របស់មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្អើលបងប្អូន...
បណ្តាថ្ងៃទាំងអស់មានតែថ្ងៃព្រហស្បតិ៍ ទី១២ ខែ១២ លេខហុងស៊ុយ១២១២ តែមួយគត់ដែលនាំមហាជោគលាភ មហាសំណាងដល់ម្ចាស់ឆ្នាំទាំង១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច...
ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរ...
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ។...
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែរងា បុរសម្នាក់បានបង្កាត់ភ្លើងអាំងក្បែរត្រាក់ទ័រ លុះព្រឹកឡើងក៏រវល់យកប្រេងម៉ាស៊ូតទៅចាក់ម៉ាស៊ីនច្រូត ពេលត្រឡប់មកវិញស្រាប់តែឃើញ...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...
ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «ទេ ទឹកពុះ» ជាកន្លែងទេសចរមួយមានប្រវត្តិ និងរឿងដំណាលជាយូរលុងណាស់មកហើយ ពាក់ព័ន្ធនឹងរឿងដំណាលរបស់សេដ្ឋីម្នាក់មានទ្រព្យស្តុកស្តុម្ភ តែ...