ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចង់​យក​វិស័យ​ថាមពល​ជា​វិស័យ​អាទិភាព​សម្រាប់​កិច្ច​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ឡាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​វិស័យ​ថាមពល​ជា​វិស័យ អាទិភាព​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ។ ការ​បង្ហាញ​ទស្សន​នេះ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក សន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​វិស័យ​ថាមពល​ជា​វិស័យ អាទិភាព​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ។ ការ​បង្ហាញ​ទស្សន​នេះ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក សន សៃ​ស៊ី​ផា​ន់​ដ​ន ឧបនាយករដ្ឋមន្ត្រី​ឡាវ នា​ព្រឹក ថ្ងៃ​ទី​៤ ខែមិថុនា នៅ​វិមាន​សន្តិភាព ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តេច​តេ​ជោ​បាន ថ្លែងអំណរគុណ​ដល់​ភាគី​ឡាវ​ផង​ដែរ ដែល​ឆ្នាំ​នេះ​បាន​លក់​ថាមពល​អគ្គិសនី​ឲ្យ​ប្រទេស កម្ពុជា​យើង​បាន​ចំនួន ១៨ មេ​ហ្គា​វ៉ា​ត់ ដែល​ថាមពល​អគ្គិសនី​នេះ​កំពុង​តែ​ប្រើប្រាស់​នៅ​ខេ ត្ត​កំពង់ធំ និង​ខេត្តព្រះវិហារ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ណែនាំ ក៏​ដូច​ជា ផ្តល់ នូវ​អនុ សាសន៍ ផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ឡាវ​គប្បី​ណា​ជំរុញ​ឲ្យ​មានការ​រី ក​ចម្រើន កាន់តែ​ធំ ថែម​ទៀត ជា​ពិសេស​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ និង​វិស័យ​វិនិយោគ ក៏​ដូច​ជា វិស័យ សេដ្ឋកិច្ច​ផង ។

លើស​ពី​នោះ​ទៀត ក៏​មិន​ត្រូវ​កាត់​ផ្ដាច់​ពី​វិស័យ​ថាមពល​ផង​ដែរ ដោយ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា « យើង​គប្បី​ណា លើកយក​វិស័យ​ថាមពល​ជា​វិ ស័​យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ជាមួយ​គ្នា​នេះ​ផង​ដែរ ទាក់ទង​នឹង​ទំ ហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ គប្បី​ណា​ដាក់​ប​ញ្ជូ​ល​ទៅ​លើ​ផ្នែក ការ​ទិញ​-​លក់ នៃ​វិ ស័​យ​ថា​ម​អគ្គិសនី​នេះ​ផង​ដែរ​» ។ ក្នុង​ជំនួប​នោះ​ដែរ​លោក សន សៃ​ស៊ី​ផា​ន់​ដ​ន បាន​ទទួល​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​នាយក រដ្ឋមន្ត្រី​ឡាវ គោរព​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កន្លង​មក​តែងតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​ឡាវ ។

លោក​បន្ត​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯ ក​ឧត្តម​មក កាន់​ព្រះរាជាណាចក្រ​ក ម្ពុ​ជា​នៅ ពេល​នេះ គឺ​ដើម្បី​សិក្សា​ស្វែង​យល់ និង​ដកស្រង់ បទ​ពិសោធន៍​អំពី​ការ​អភិវឌ្ឍ​កម្ពុជា ដើម្បី​យក ទៅ​អនុវត្ត​នៅ​ប្រទេស​ឡាវ ។ លោក​ក៏​បាន​អគុណ​ចំពោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​វិនិយោគ​គិ​ន​ឡាវ​នៅ​កម្ពុជា ជា​ពិសេស​ធនាគារ​ឡាវ BIC ក៏​ដូច​ជា អ្នក​វិនិយោគ​ផ្សេង​ៗ និង​ការ​គាំទ្រ​ដល់​ការ​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​កា រ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឡាវ ហើយ​ក៏​បាន​មាន​ប្រសាសន៍​ធ្វើ ការ​ណែនាំ​ថា ក រ​ណី​វិ​ស័ យ ធនាគារ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នោះ គឺ​ធ្វើ​យ៉ាង ណា​ត្រូវ​យកចិត្ត ទុកដាក់ ដល់​ការ​ផ្ដល់​កម្ចី​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម ៕ កែសម្រួលដោយ​៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ