ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែភាស៊ី​ផ្សារ​ក្រុង​ព្រៃវែង…ថ្លើមធំ​ដល់​ម្ល៉ឹង​ផង?

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​សារ​ព​័ត៌​មាន​ចុះ​ផ្សាយ​រឿង​ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង ទារ​យក​ភាស៊ី​ពី​ក្រុម​អាជីវករ​លើស​សៀវភៅ​បន្ទុក ថែម​ទាំង​ទារ​យក​ភាស៊ី​ពី​ក្រុម​អ្នកលក់​បន្លែ​កញ្ច្រែង​ល្អី បំពាន​ទៅ​លើ​បំរាម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ នៅ​ថ្ងៃ​ទី​០៣​ មិថុនា អាជ្ញាធរ​ខេត្តព្រៃវែង រួម​ជាមួយ​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត…

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​សារ​ព​័ត៌​មាន​ចុះ​ផ្សាយ​រឿង​ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង ទារ​យក​ភាស៊ី​ពី​ក្រុម​អាជីវករ​លើស​សៀវភៅ​បន្ទុក ថែម​ទាំង​ទារ​យក​ភាស៊ី​ពី​ក្រុម​អ្នកលក់​បន្លែ​កញ្ច្រែង​ល្អី បំពាន​ទៅ​លើ​បំរាម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ នៅ​ថ្ងៃ​ទី​០៣​ មិថុនា អាជ្ញាធរ​ខេត្តព្រៃវែង រួម​ជាមួយ​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្ដែង និង​សួរនាំ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អាជីវករ ដែល​កំពុង​លក់ ដូរ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​ ។

ក្រោយ​ពី​ជួយ​សួរនាំ​ជាមួយ​ក្រុម​អាជីវករ​ជា​ច្រើន​នាក់ និង​ប្រើ​ពេលវេលា​អស់​មួយ​កំណាត់​ថ្ងៃ​ លទ្ធផល​បាន​រក​ឃើញ​ថា ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង ពិតជា​បាន​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ ដែល​ល្មើស​ទៅ​នឹងគោល​ការ​ណ៍របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិតមែន ហើយ​ថែម​ទាំង​បាន​ប្រើ​គំនាប​គាបសង្កត់​ក្រុម​អាជីវករ​យ៉ាង​ខ្លាំង​ផង​ដែរ​ ។

លោក ស្រេង វ៉​ន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព​័ត៌​មាន​ថា ប្រធាន​ផ្សារ​ក្រុង​ព្រៃវែង​នេះ​ គឺ​លោក​ឧ​ក​ញ៉ា សា លាង ហើយ​កន្លង​មក​ ខាង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ធ្លាប់​បាន​ហៅ​បុគ្គលិក និង​រូប​លោក​ឧក​ញ៉ា​ផ្ទាល់ ទៅ​ធ្វើការ​អប់រំ​ណែនាំ​២​ ទៅ​៣​ដង​រួច​មក​ហើយ ។ ដោយ​អោយ​យក​ភាស៊ី​ទៅ​តាម​សៀវភៅ​បន្ទុក ​ដែល​បាន​កំណត់ និង​មិនឱ្យ​​យក​ពី​ក្រុម​អាជីវករ​អ្នកលក់​បន្លែ​ត្រី​សាច់​ បន្តិចបន្តួច តាម​កញ្ច្រែង​ល្អី​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​ដដែល ។

ដូច្នេះ ​ដើម្បី​ជា​ការ​ព្រមាន ខាង​មន្ទីរ​ន ិង​ធ្វើ​កំណត់ហេតុ ព្រមទាំង​ផាកពិន័យ​ទៅ​តាម​ច្បាប់​ជា​ធរមាន ហើយ​បើ​លើក​ក្រោយ​នៅ​តែ​លួច​ប្រព្រឹត្ត​ល្មើស​បែប​នេះ​ទៀត មន្ទីរ​និង​សំរេច​លុប​ចោល​អាជ្ញា​ប​ណ្ណ័​របស់​លោក​ឩ​ក​ញ៉ា​តែ​ម្តង​ ។

ដោយឡែក ​ក្រុម​អាជីវករ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​លោក​ឧ​ក​ញ៉ា សា លាង នេះ​ មិន​ត្រឹមតែ​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​នោះ​ទេ គឺ​ថែម​ទាំង​ប្រើ​អំណាច​របស់​ខ្លួន ​គាបសង្កត់​ក្រុម​អាជីវករ​យ៉ាង​ខ្លាំង​ផង​ដែរ ដូច​ជា​រឿង​ភ្លើង​អគ្គិសនី​ជាដើម អាជីវករ​ទាំងអស់​ក្នុង​ផ្សារ បើ​ចង់បាន​ភ្លើង​ប្រើប្រាស់ គេ​មិន​អោយ​ត​ចេញពី​បង្គោល​ភ្លើង​នៅ​ខាងក្រៅ​ផ្សារ​ទេ គឺ​គេ​អោយ​ត​ចេញពី​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ដែល​នៅ​ក្នុង​ផ្សារ ក្នុង​តម្លៃ​ថ្លៃ​ទ្វេ​ដង គឺ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​១៣០០​រៀល ខណៈ​ភ្លើង​ខាងក្រៅ​ត្រឹមតែ​៦០០​ទៅ​៧០០​រៀល​ប៉ុណ្ណោះ ។

ហើយ​បើ​មាន​ករណី​ទុស្សេ​ឆេះ​ចេញពី​តូប​អ្នក​ណា អ្នក​នោះ​ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង ខាង​ប្រធាន​ផ្សារ​មិន​ទទួលខុសត្រូវ​ឡើយ ហើយ​ទ្រព្យសម្បត្តិ​របស់​ក្រុម​អាជីវករ​ ដែល​ទុក​នៅ​ក្នុង​ផ្សារ ពេល​ខូច​ ឬ​បាត់បង់ ក៏​គេ​មិន​ទទួលខុសត្រូវ​ដែរ និយាយ​រួម​គ ឺ​គេ​ដឹង​តែ​យក​លុយ​មួយ​មុខ​គត់​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ