ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់កំពុងមានមោទនភាពលើសាច់ដុំដែល​ចាក់នេះ…តែពេទ្យកំពុងបារម្ភខ្លាំង

4 ឆ្នាំ មុន

តាម​ប្រភពពីOddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់ បាន​ចាក់​ប្រេង Synthol អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ សាច់ដុំ​​គាត់​ឡើង​ធំ​ខុស​ពី​ធម្មតា ដែល​ពិតជា​ពិបាក​យក​ភ្នែក​ទៅ​មើល​មែនទែន​…

តាម​ប្រភពពីOddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់ បាន​ចាក់​ប្រេង Synthol អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ សាច់ដុំ​​គាត់​ឡើង​ធំ​ខុស​ពី​ធម្មតា ដែល​ពិតជា​ពិបាក​យក​ភ្នែក​ទៅ​មើល​មែនទែន​ ។

គ្រូពេទ្យ​បាន​ប្រាប់​គាត់​ឱ្យ​ឈប់​ចាក់ ដោយសារ​តែ​គាត់​អាច​ប្រឈម​នឹង​កាត់​ដៃ​ចោល​នៅ​ថ្ងៃមុន ព្រោះតែ​ថ្នាំ​នោះ ​គឺ​ពិតជា​គ្រោះថ្នាក់​មែនទែន​។ តែ​សម្រាប់​គាត់​ផ្ទាល់ គឺ​មិន​ព្រម​ឈប់​ឡើយ ព្រោះ​គាត់​សប្បាយចិត្ត​ពេល​អ្នកផង​ទាំងពួង​និយាយ​ពី​រាង​របស់​គាត់​។ នេះ​បើ​ទោះបីជា​មនុស្ស​ភាគច្រើន​គិត​ថា រាង​គាត់​ខុស​ពី​ធម្មតា​ក៏​ដោយ​។

Valdir Segato ធ្លាប់​ញៀន​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​គាត់​ធ្លាក់ខ្លួន​ស្គម​កំ​ប្រឹង ​។ មិត្ត​ភក្តិ​របស់​គាត់​ហៅ​គាត់​ថា​ ជា​ឆ្កែ​ស្គម​ស្បែក​ដណ្តប់​ឆ្អឹង​ ។ គាត់​ខឹង​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ទៅ​ហាត់ប្រាណ​លើក​សាច់ដុំ ទាល់តែ​បាន​ធំ​ល្មម​។ ដោយ​ចិត្ត​មិន​ចេះ​ស្កប់ គាត់​បាន​ទិញ​ថ្នាំ Synthol មក​ចាក់​នៅ​សាច់ដុំ ដើម្បី​ឱ្យ​កាន់តែ​ធំ​មួយ​កម្រិត​ទៀត​ ។

រាល់​ថ្ងៃនេះ គាត់​មាន Follower នៅ​លើ Instagram ដល់​ទៅ​ជិត​២​ម៉ឺន​នាក់​។ គាត់​តែងតែ​បង្ហោះ​រូប​សាច់ដុំ​នៅ​លើ​នោះ​ជា​ប្រចាំ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា Synthol គឺជា​សារធាតុ​ធ្វើ​ពី​ប្រេង​៨៥% (​ភាគច្រើន​ប្រេងល្ង​) សារធាតុ​ថ្នាំស្ពឹក Lidocaine ៧.៥% និង សារធាតុ​អាល់កុល ៧.៥% ដើម្បី​សម្លាប់​មេរោគ​ក្នុង​ល្បាយ​។

គ្រូពេទ្យ​ប្រើប្រាស់​វា ក្នុង​ការ​ព្យាបាល​ការ​ស្ទះ​ក្នុង​សរសៃឈាម​សួត ការ​ដាច់​សរសៃឈាម​ខួរក្បាល និង គីស​និង​ដំបៅ​ក្នុង​សាច់ដុំ​ជាដើម​។ តែ​សម្រាប់​អ្នក​ហាត់​សាច់ដុំ​ជ្រុលនិយម​មួយ​ចំនួន ប្រើ​វា​ដើម្បី​ធ្វើ​ឱ្យ​សាច់ដុំ​រីក​ធំ​លឿន​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ