ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បា​ល​ខូចមែន តាចាស់នេះ​…!

4 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Shanghaiist បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ក្បាលខូច​ម្នាក់​ បាន​លួច​ថត​ក្រោម​សំពត់​របស់​ស្ត្រី​ ពេល​កំពុង​ជិះ​លើ​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង Chengdu​។ គាត់​មិន​បានដឹង​ថា មាន​គេ​កំពុង​លួច​ថត​​​របស់​គាត់​ទេ​។ ព្រាននារី​ចាស់វស្សា​រូប​នេះ…

តាម​ប្រភព​​ពី​ Shanghaiist បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ក្បាលខូច​ម្នាក់​ បាន​លួច​ថត​ក្រោម​សំពត់​របស់​ស្ត្រី​ ពេល​កំពុង​ជិះ​លើ​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង Chengdu​។ គាត់​មិន​បានដឹង​ថា មាន​គេ​កំពុង​លួច​ថត​​​របស់​គាត់​ទេ​។

ព្រាននារី​ចាស់វស្សា​រូប​នេះ ត្រូវ​បាន​អ្នក​ជិះ​ទល់មុខ​គ្នា​លួច​ថត​ពីសកម្មភាព​ ដោយ​ប្រើប្រាស់​កាមេរ៉ា​ស្មា​ត
​ហ្វូ​ន​។ វី​ឌី​អូ​នោះ​ ក៏បាន​បង្ហាញ​ពី​ការ​បន្លំ​ថតរូប​ផ្នែក​ខាងក្រោម​សំពត់​របស់​ស្ត្រី​ម្នាក់ ដោយ​ដាក់​ទូរស័ព្ទ​នៅ​លើ​ភ្លៅ បែរ​រន្ធ​កាមេរ៉ា​បាញ់​ទៅ​ថត​ពីក្រោម​សំពត់​ ​ពេលព្រាន​រូប​នេះ ធ្វើ​ពុត​ជា​អង្គុយ​មិនដឹង​ខ្លួន​។

ក្រោយ​ការ​ស៊ើបអង្កេត ប៉ូ​លិស​បាន​ប្រកាស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Weibo កាលពី​ថ្ងៃ​អង្គា​រថា បុរស​ម្នាក់​នោះ ដែល​មានត្រកូល Chang ត្រូវ​បាន​សម្រេច​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៧​ថ្ងៃ និង ​បង់ប្រាក់​ផាកពិន័យ​៧២​ដុល្លារ​។ ក្រោយ​បាន​ប៉ុន្មាន​ថ្ងៃ​មក ក្រុមហ៊ុន​វិនិយោគ​របស់​គាត់ ក៏​បាន​បណ្តេញ​គាត់​ចេញ​ដែរ​ ។

បើ​ទោះបីជា​ច្បាប់​បាន​សម្រេច​ទោស​បែប​នេះ​ក៏​ដោយ មហាជន​លើ​បណ្តាញ​សង្គម​បាន​ទាមទារ​ឱ្យ​បង្ហាញមុខ​ពិត​របស់​បុរស​ម្នាក់​នោះ ដោយ​មិន​ចាំបាច់​ដាក់​ស្រមោល​បាំង​នោះ​ទេ ​។ ពួក​គេ​ទាមទារ​បែប​នេះ ក៏​ដោយសារ​តែ​ចង់​ដាល់​ច្រើន​ដៃ ពេល​ជួប​មុខ​នៅ​ខាងក្រៅ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ