ចំពោះការកើតមុន ការការពារមានសារសំខាន់ជាងការព្យាបាល ហើយអ្នកអាចចៀសវាងនិងគ្រប់គ្រងការកើតមុនបាន ដោយវិធី សាស្ដ្រល្អៗផ្ទាល់ខ្លួនរបស់អ្នក ។ ខាងក្រោមនេះ គឺជាវិធីសាស្ដ្រល្អៗសំរាប់ការពារស្បែករបស់អ្នកកុំឱ្យកើតមុន ។
-កុំប្រើឧបករណ៍មកដុសលើផ្ទៃមុខ ព្រោះវាអាចធ្វើឱ្យស្បែររបស់លោកអ្នកកើតមុនបាន ។
-ត្រូវតែលាងដៃរបស់អ្ន្នកនឹងសាប៊ូ មុនពេលប៉ះផ្ទៃមុខរបស់អ្នក ។
-ព្យាយាមកុំប្រើគ្រឿងសំអាងដែលមានសារធាតុខ្លាញ់ ឬប្រភេទម្សៅ ឬក្រែមការពារស្បែក ប្រើតែផលិតផលដែលមានជាតិទឹកច្រើន តែមួយមុខបានហើយ ប្រសិនបើអ្នកមានបញ្ហាកើតមុន ។ ជាងនេះទៅទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៅនឹងអ្វីដែលមកប៉ះស្បែកមុខរបស់អ្នក ។
-ចៀសវាងយកដៃ ឬឧបករណ៍ដូចជា ទូរស័ព្ទជាដើមប៉ះផ្ទៃមុខរបស់អ្នក ។
-កុំស្លៀកពាក់តឹងនៅពេលអ្នកបែកញើសពេលថ្ងៃ
-កុំច្របាច់លើមុនរបស់អ្នក ព្រោះវាអាចនាំឱ្យមានមេរោគឆ្លងលើផ្ទៃមុខ ។
អ្នកត្រូវចងចាំថា ត្រូវលាងសំអាតកន្លែងដែលមានមុនតែ២ដងក្នុងមួយថ្ងៃបានហើយ ។ ការលាងនោះ ដើម្បីសំអាតសារធាតុខ្លាញ់ និងកោសិកាដែលងាប់នៅលើស្បែកតែប៉ុណ្ណោះ ។ ប៉ុន្ដែបើអ្នកលាងមុខ ឬដុសច្រើនដងពេកអាចនាំឱ្យស្បែករបស់អ្នករលាកដែលជាមូលហេតុនៃការកើតមុនបាន ។ ជាថ្មីម្ដងទៀត ត្រូវប្រើផលិតផលដែលមានសារធាតុទឹកច្រើន និងគ្មានសារធាតុខ្លាញ់ ដើម្បីដុស លាងផ្ទៃមុខរបស់អ្នកពេលដែលលាងមុខ ។
ការរដុសលាងមុខដែលបានតុបតែងមុនពេលអ្នកចូលដំណេក អាចការពារការរាំងស្ទះនៃរន្ធញើសរបស់អ្នក ។ ផលិតផលការពារ មុនភាគច្រើនមានប្រសិទ្ធភាពខ្ពស់លើស្បែក ដែលរលាកស្ងួតពេក និងកាត់បន្ថយផលប៉ះពាល់នៃកំដៅព្រះអាទិត្យ៕
ចែករំលែកព័តមាននេះ