ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង ស្រឿ​ន រំភើបចិត្ត​ក្រោយ​ឈ្នះ​ជើង​ខ្លាំង​កីឡា​ថៃ​ជា​ជើង​ខ្លាំង​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​ជ័យជម្នះ​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ Pert Senlek កាលពី​ថ្ងៃ អាទិត្យ ទី​២ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​ជ័យជម្នះ​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ Pert Senlek កាលពី​ថ្ងៃ អាទិត្យ ទី​២ ខែមិថុនា ឆ្នាំ​២០១៩ បង្គោល​ក្រហម​កម្ពុជា សេង ស្រឿ​ន បាន​អះអាង​ថា ខ្លួន​នឹង​ត្រៀមខ្លួន​ប៉ះ​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​ក្នុង​ជំនួប​សងសឹក​។ ជាមួយ​គ្នា​នោះ លោក​ក៏​បង្ហាញ​ពី​អារម្មណ៍​ខ្លះ​ក្រោយ​ឈ្នះ​ពិន្ទុ​ផង​ដែរ​។

សេង ស្រឿ​ន បញ្ជាក់​ប្រាប់​ក្រោយ​ចុះ​ពី​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថា ដ្បិតតែ​លោក​ទទួល​ប្រកួត​តិច​ជាង​មុន ហើយ​មមាញឹក​ខ្លាំង​នឹង​ការ​រក​ចំណូល​ខាងក្រៅ ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​ការពារ​កម្លាំង​របស់​លោក​មិន​ឱ្យ​បាក់​ស្រុត នៅ​ពេល​ឡើង​ប្រដាល់​យូរ​ៗ​ម្ដងនោះ​ដែរ​។

ជាក់ស្ដែង​លោក​នៅ​តែ​សកម្ម​នឹង​ការ​ហាត់​រត់​កុំឱ្យ​ឆាប់​ហត់ និង​រមែង​ហ្វឹកហាត់​យ៉ាង​ហោច​១​ស​ប្ដា​ហ៍​យ៉ាងតិច រាល់​មុន​ពេល​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ម្ដង​ៗ​។ ក្នុង​នោះ​ការ​ថែរក្សា​សុខភាព និង​វិធានការ​បង្វឹក​ផ្លូវដង្ហើម​កុំឱ្យ​ឆាប់​ហត់ ក៏​មិនសូវ​ប្រហែស​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​លោក​នៅ​តែ​រក្សា​បាន​នូវ​កម្លាំង និង​ថាមពល​។

លោក​ថា​លោក​កាត់​បន្ថយ​ការ​ប្រកួត មិនមែន​មាន​ន័យ​ថា​លោក​រយាល​ហ្វឹកហាត់ ហើយ​ដល់​ពេល​ឡើង​រេញ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយសារ​តែ​លោក​ក៏​ត្រូវការ​រក្សា​ក្រេ​ឌី​តរបស់​លោក​ដើម្បី​កុំឱ្យ​ស្ងប់ស្ងាត់​ទីផ្សារ​។ លោក​ថា កីឡាករ​ថៃ គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​លោក​ក៏​បុក​ពោះ​ដែរ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​មិន​ចុះចាញ់​ចំពោះ​ការ​ប្រកួត ទើប​លោក​ចេះ​តែ​សម្រុកចូល​ដោយ​មិនរ​អារ ទើប​ធ្វើ​ឱ្យ​លោក​ទទួល​បាន​លទ្ធផល​ឈ្នះ​ដោយ​ពិន្ទុ ជា​អ្វី​ដែល​លោក​ចង់បាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ