ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ

4 ឆ្នាំ មុន

ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

កុមារ​- ជា​ឈ្មោះ​សាមញ្ញ​បំផុត​មិន​ពិបាក​យល់​គឺ​សំដៅ​ទៅ​លើ​ក្មេង​ប្រុស រាជកុមារ បុត្រា​របស់​សេ្ត​ច បើ​ស្រី កុមារី ។

កុមុទ​- ផ្កាឈូក​ក្រហម​មួយ​ប្រភេទ ។ ឈ្មោះ​នេះ​ចាស់​បុរាណ​ចូល​ចិត្ត​ដាក់​ឱ្យ​កូនប្រុស​ស្រី​ព្រោះ​មាន​ន័យ​ល្អ ប៉ុន្តែ​សម្រាប់​កុលបុត្រ​-​ធីតា​ជំនាន់​ក្រោយ​ហាក់​ឃ្លាតឆ្ងាយ​បន្តិច​ហើយ ។

កុម្ភៈ​- មាន​ន័យ​ប្រាកដ​គឺ ក្អម​, ឆ្នាំង ។ ជា​ឈ្មោះ​ខែ​ទី​២ ដាក់​ឈ្មោះ​កូន​ណា​ដែល​កើត​នៅ​ខែ​ទី​២​ថា កុម្ភៈ​ក៏​ល្អ ងាយស្រួល​ចំណាំ ។

កុលធីតា​- កូនស្រី​នៃ​អ្នកមាន​ត្រកូល​ខ្ពង់ខ្ពស់ បើ​កូនប្រុស​ជា​កុលបុត្រ ។

កុលាប​- ឈ្មោះ​ដើម​ផ្កា​មួយ​ប្រភេទ​ដែល​មាន​សន្តាន​ជា​វល្លិ ដើម​មាន​បន្លា និង​មាន​ក្លិនក្រអូប​។ ឈ្មោះ​កុលាប​គ្រាន់តែ​ឮ​គួរ​ឱ្យ​ស្រឡាញ់​ពន់ពេក ពីរោះ​ចាប់ចិត្ត ។

កេសរ​- កេសរផ្កា​, លម្អងផ្កា​។ ឈ្មោះ​នេះ​ស័ក្តិសម​បំផុត​សម្រាប់​កូនស្រី ។

កែវ​- រតនវត្ថុ​ដែល​មាន​សាច់​រឹង ហើយ​ស្រួយ ដែល​មាន​លក្ខណៈ​ភ្លឺ​ឆ្លុះ​, ជា​វត្ថុ​មាន​តម្លៃ​។ អាច​ជា​ឈ្មោះ​កូនស្រី​ពីរោះ​ជាង គេ​ហៅ​ស្រី​កែវ ឮ​ពីរោះ​ហើយ​ស្រាល ។ នៅ​មាន​ត​…