ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បានការ​វិនិយោគ​អចលនទ្រព្យ ៤៥​ប៊ី​លាន​ដុល្លារ

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​អចលនទ្រព្យ JLL បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន World Property Journal កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​កើនឡើង ១៤%​កាលពី​ត្រីមាស​ទី ១​នា​ឆ្នាំ…

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​អចលនទ្រព្យ JLL បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន World Property Journal កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​កើនឡើង ១៤%​កាលពី​ត្រីមាស​ទី ១​នា​ឆ្នាំ ២០១៩ នេះ​មក​ស្មើ ៤៥​ប៊ី​លាន​ដុល្លារ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ហុងកុង​ដែល​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ​បួន មក​លេខ​ប្រាំ ក្នុង​ចំណោម​ទីផ្សារ​ដែល​ទទួល​បានការ​វិនិយោគ​ច្រើន​ជាងគេ​ពី​វិនិយោគិន​បរទេស​។ ព្រោះតែ​ធនាគារជាតិ​អា​មេ​រិ​ក​ប្រហែលជា​មិន​អាច​បង្កើន​អត្រា​ការ​ប្រាក់​ក្នុងឆ្នាំនេះ​ទេ ស្ថាន​ការ​វិនិយោគ​ក្នុង​ហុងកុង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។

លោក Joseph Tsang ដែល​ជានា​យក​គ្រប់គ្រង​នៅ JLL ក្នុង​ហុងកុង​បាន​និយាយ​ថា “​បើ​ទោះជា​ហុងកុង​មើលឃើញ​មាន​ភាព​អន់​ថយ​ជាង​ធម្មតា​កាលពីដើម​ឆ្នាំ​នេះ​ពិតមែន​ក្តី ទីផ្សារ​អចលនទ្រព្យ​ហុងកុង​កំពុង​តែ​ចាប់ផ្តើម​ល្អ​ប្រសើរ​ឡើង​វិញ​តាំងពី​ចុងឆ្នាំ​មុន​។ ជំនឿ​ចិត្ត​របស់​វិនិយោគិន​នៅ​វិជ្ជមាន​នៅឡើយ ព្រោះ​ទីផ្សារ​គិត​ថា​និន្នាការ​នឹង​បន្ត​ល្អ​ប្រសើរ​ឡើង​។ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ពួក​យើង​គិត​ថា​អចលនទ្រព្យ​ឧស្សាហកម្ម​នឹង​លូតលាស់​បាន​ច្រើន​ជាងគេ​ក្នុង​ទីផ្សារ​វិនិយោគ​អចលនទ្រព្យ​ព្រោះតែ​វិធានការ​ថ្មី​ពី​រដ្ឋាភិបាល​”​។

កត្តា​មួយ​ដែល​ជំរុញ​ដល់​ការ​លូតលាស់​គឺ​ការ​ផ្តួចផ្តើម Greater Bay Area របស់​រដ្ឋាភិបាល​ចិន ដែល​មាន​គោលដៅ​លើក​ស្ទួយ​ដល់​ការ​លូតលាស់​ដោយ​ពង្រឹង​ភាព​ត​ភ្ជាប់​រវាង​ហុងកុង ប៉ា​កាវ និង​ទីក្រុង​មួយ​ចំនួន​តាម​ទន្លេ 3​។ វិនិយោគិន​បរទេស​និង​ក្នុងស្រុក​កំពុង​តែ​ផ្តោត​សំខាន់​លើ​អចលនទ្រព្យ​ក្នុង​តំបន់​នេះ​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ការ​លូតលាស់​នា​ពេលអនាគត​។

ការ​វិនិយោគ​ពី​បរទេស​បាន​កើនឡើង​ទូ​ទាំង​ប្រទេស​ចិន​។ លោក Stuart Crow ដែល​ជានា​យក​ប្រតិបត្តិ​របស់ Asia Pacifics Capital Markets បាន​និយាយ​ថា “​វិនិយោគិន​បរទេស​មាន​ភាព​សកម្ម​ជា​ពិសេស​ក្នុង​ទីក្រុង​សៀង​ហៃ​ព្រោះ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​សេវាកម្ម​បច្ចេកទេស​ផ្សេង​ៗ​បន្ត​ចង់បាន​ការិយាល័យ​កម្រិត​ខ្ពស់​។ ពួក​យើង​គិត​ថា​ស្ថាប័នហិរញ្ញវត្ថុ​នឹង​បន្ត​ជំរុញ​ដល់​តម្រូវការ​និង​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ទីផ្សារ​ជួល​របស់​សៀង​ហៃ​ក្នុង​កំឡុង​ពេល​ពី​៦​ទៅ​១២​ខែ​ខាង​មុខ​។ វិនិយោគិន​ជា​ច្រើន​មក​ពី​ក្រៅប្រទេស​ចិន​ក៏​ដាក់​គោលដៅ​លើ​អចលនទ្រព្យ​ក្នុង Shenzhen ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ការ​លូតលាស់​នា​ពេល​អនាគត​ដែរ​ព្រោះតែ​សេចក្តីណែនាំ​ថ្មី​ៗ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់ Greater Bay Area”​។

លោក Crow បាន​បន្ត​ថា “​បើ​ទោះជា​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ពិតមែន​ក្តី ជំនឿ​ចិត្ត​លើ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បន្ត​មាន​ភាពរឹងមាំ​។ នា​ពេល​អនាគត តម្រូវការ​វិនិយោគិន​បរទេស​នឹង​បន្ត​កើនឡើង​ព្រោះ​ស្ថាន​ការ​ក្នុងស្រុក នឹង​ល្អ​ប្រសើរ​ឡើង​ព្រោះតែ​ការ​បន្ធូរ​គោលនយោបាយ​រូបិយ​វត្ថុ ដែល​បង្ក​ឲ្យ​ចំនួន​ដោះ​ដូរ​អចលនទ្រព្យ​កើនឡើង​យ៉ាង​ខ្ពស់​ក្នុងឆ្នាំនេះ​”​។ទីផ្សារ​ដទៃ​ដូច​ជា​កូរ៉េ​ខាងត្បូង​បន្ត​រក្សា​ការ​លូតលាស់​ដោយ​មើលឃើញ​ការ​វិនិយោគ​កើនឡើង​បាន ២៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ការ​វិនិយោគ​ក្នុង​ប្រទេស​សិង្ហ​បុរី​កើនឡើង​បាន ៧១%​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ