ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ហូ​ជី​មិ​ញ​នឹង​ងើបឡើង​វិញ​ក្នុងឆ្នាំនេះ

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សុក្រ កន្លង​មក​ថា ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ងើបឡើង​វិញ​ព្រោះតែ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្នុង​ទីក្រុង ។…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សុក្រ កន្លង​មក​ថា ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ងើបឡើង​វិញ​ព្រោះតែ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្នុង​ទីក្រុង ។ ក្រុមហ៊ុន​អចលនទ្រព្យ​បាន​និយាយ​ថា អាជ្ញាធរ​បាន​លុប​បំបាត់​ឧបសគ្គ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ក្នុង​គម្រោង​អចលនទ្រព្យ​ចំនួន ១២៤ គម្រោង ហើយ​វា​នឹង​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អា​ផាត​មិន​យ៉ាងច្រើន​ផង​ដែរ​ ។

កាលពី​៥​ខែ​ដំបូង​នា​ឆ្នាំ​នេះ ទីផ្សារ​ផ្ទះ​ហូ​ជី​មិ​ញ​មិន​មើលឃើញ​ភាព​ស្វាហាប់​ដូចដែល​ធ្លាប់​កើត​មាន​កាលពី​៣​ឆ្នាំ​មុន​ទេ ។ យោង​ទៅ​តាម DKRA Viet Nam បាន​ឲ្យ​ដឹង​ថា ហូ​ជី​មិ​ញ​មានការ​ទិញ​លក់​ដី​តែ ៥០០​កន្លែង​ប៉ុណ្ណោះ ខណៈ​ដែល​ឆ្នាំ ២០១៧ ចំនួន​នេះ​មាន​ដល់ ៤​ពាន់​កន្លែង​។

ទីក្រុង​នេះ​ក៏​មិនឃើញ​មាន​គម្រោង​ដី​ដែរ​ក្នុង​ប៉ែក​ខាងកើត​នៃ​ទីក្រុង ដែល​បង្ក​ឲ្យ​មាន​ជន​បោកប្រាស់​ធ្វើការ​លក់​គម្រោង​ក្លែងក្លាយ ។ អាជ្ញាធរ​ក្នុង​សង្កាត់​ទី ១២ នៃ​ទីក្រុង​ហូ​ជី​មិ​ញ​ក៏​បាន​ឲ្យ​ដឹង​ថា​តំបន់ Thanh Xuan មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដី​សម្រាប់​កសិកម្ម​ផង​ដែរ​។

ក្នុង​វិស័យ​អា​ផាត​មិន ទីក្រុង​ហូ​ជី​មិ​ញ​មើលឃើញ​មាន​គម្រោង​ថ្មី​ៗ​តែ ១៥ គម្រោង​ទេ​កាលពី​៥​ខែ​ដំបូង​ដែល​សរុប​មាន ៣​ពាន់​យូ​នី​ត​។ លោក Le Hoang Chau ដែល​ជា​ប្រធាន​សមាគម​ន៍​អចលនទ្រព្យ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា ទីក្រុង​មិន​មានការ​ផ្គត់ផ្គង់​អា​ផាត​មិន​គ្រប់គ្រាន​ឡើយ​ព្រោះ​ទីក្រុង​នេះ​បាន​កាត់​បន្ថយ​ការ​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​គម្រោង​ជា​ច្រើន​។

យ៉ាងណា​ក្តី ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​គិត​ថា​ទីផ្សារ​ផ្ទះ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​។ លោក Le Tien Vu ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន Cat Tuong Group បាន​និយាយ​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ទីផ្សារ​អចលនទ្រព្យ​គឺជា​មុខសញ្ញា​វិជ្ជមាន​មួយ ។

លោក Tran Quoc Dai ដែល​ជា​អនុប្រធាន​ផ្នែក​សាងសង់​ផ្ទះ​ក្រោម​នាយកដ្ឋាន​សាងសង់​បាន​និយាយ​ថា រោងចក្រ​ជា​ច្រើន​បាន​ប្តូរ​ទីតាំង​ពី​ប្រទេស​ចិន​ទៅ​កាន់​វៀតណាម ដោយ​មាន​រោងចក្រ​ជា​ច្រើន​ប្តូរ​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ ។

ដើម្បី​ទប់ទល់​នឹង​តម្រូវការ ទីក្រុង​ហូ​ជី​មិ​ញ​បាន​សាងសង់​តំបន់ឧស្សាហកម្ម​ថ្មី​មួយ​នៅ​តំបន់ Sai Gon ខាងត្បូង និង​សង្ឃឹមថា​អាច​ពង្រីក​តំបន់ឧស្សាហកម្ម​ដែល​មាន​ស្រាប់​បន្ថែម ។ លោក​បាន​បន្ថែម​ថា​ការ​ធ្វើ​ដូច្នេះ​ក៏​ជំរុញ​ដល់ទី​ផ្សារ​អចលនទ្រព្យ​ដែរ​ព្រោះ​តម្រូវការ​ផ្ទះ​នឹង​កើនឡើង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ