ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា ​រុ​ស្ស៊ី​ជួយ​ឲ្យ​លោក​ឈ្នះ​ឆ្នោត​ ហើយ​លេបសម្ដី​វិញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៣០​ឧសភា​តាម​TWITTER ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ពោល​ជា​លើក​ដំបូង​ថា រុ​ស្ស៊ី​បាន​ជួយ​លោក​ឲ្យ​ឈ្នះ​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ឆ្នាំ​២០១៦ មុន​ពេល​លេបសម្ដី​នោះ​វិញ​យ៉ាង​រហ័ស​។ លោក​ត្រាំ​លើក​ឡើង​ថា គេ​នាំ​គ្នា​និយាយ​ពី​រុ​ស្ស៊ី រុ​ស្ស៊ី…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​៣០​ឧសភា​តាម​TWITTER ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ពោល​ជា​លើក​ដំបូង​ថា រុ​ស្ស៊ី​បាន​ជួយ​លោក​ឲ្យ​ឈ្នះ​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ឆ្នាំ​២០១៦ មុន​ពេល​លេបសម្ដី​នោះ​វិញ​យ៉ាង​រហ័ស​។

លោក​ត្រាំ​លើក​ឡើង​ថា គេ​នាំ​គ្នា​និយាយ​ពី​រុ​ស្ស៊ី រុ​ស្ស៊ី រុ​ស្ស៊ី​! នេះ​ជា​ពាក្យ​ដែល​គេ​ស្ដាប់​ឮ​តាំងពី​ដំបូង​។ ពេល​នេះ​ពាក្យ​រុ​ស្ស៊ី រុ​ស្ស៊ីនោះ​បាន​បាត់​ទៅ​វិញ​ហើយ ក្រោយ​រុ​ស្ស៊ី​ជួយ​ខ្ញុំ​ឲ្យ​ជាប់​ឆ្នោត​។ តែ​មិន​ដល់​១​ម៉ោង​បន្ទាប់​ពី​នេះ នៅ​ឯ​ទីធ្លា​នៃ​សេត​វិមាន លោក​បាន​លេបសម្ដី​នោះ​វិញ​។ លោក​ថា​រុ​ស្ស៊ីពុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជាប់​ឆ្នោត​ឡើយ​។ លោក​កែសម្ដី​នេះ​មុន​ពេល​ជិះ​យន្តហោះ​ទៅ​កាន់​កូ​ឡូ​រ៉ា​ដូ​។

ពាក្យពេចន៍​ផ្ទុយ​គ្នា​នេះ​កើត​មាន​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដំបូង របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER​ដែល​ស៊ើ​ប​អង្កេត លើ​ការ​សង្ស័យ​ពី​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​។ រដ្ឋ​អាជ្ញា​រូប​នោះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា គេ​មិន​អាច​ចោទប្រកាន់​លោក​ត្រាំ​បាន​ឡើយ បើ​តាម​បទបញ្ជា​ទាំងឡាយ​ដែល​មាន​ជា​ធរមាន​របស់​ក្រសួងយុត្តិធម៌​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ