ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​បាប​មិន​ដែល​មានចិត្ត​ត្រជាក់

4 ឆ្នាំ មុន

បុគ្គល​ណា​មានចិត្ត​ប្រាសចាក​កុសលធម៌ រស់នៅ​ខ្វះ​ភាព​បរិសុទ្ធ បុគ្គល​នោះ​គឺជា​នរក ព្រោះ​បុគ្គល​បាប​មិន​ដែល​មានចិត្ត​ត្រជាក់​ឡើយ តែង​ត្រូវ​ភ្លើង​ទោសៈ​ដុត​រោល​ក្តៅ​ងំ​ជាប់​ជា​និច្ច​នៅ​ក្នុង​អារម្មណ៍​របស់​គេ គ្មាន​សេចក្តីសុខ​ឡើយ ។ សត្វលោក​តែ​ត្រូវ​ភ្លើង ជាតិ ជរា…

បុគ្គល​ណា​មានចិត្ត​ប្រាសចាក​កុសលធម៌ រស់នៅ​ខ្វះ​ភាព​បរិសុទ្ធ បុគ្គល​នោះ​គឺជា​នរក ព្រោះ​បុគ្គល​បាប​មិន​ដែល​មានចិត្ត​ត្រជាក់​ឡើយ តែង​ត្រូវ​ភ្លើង​ទោសៈ​ដុត​រោល​ក្តៅ​ងំ​ជាប់​ជា​និច្ច​នៅ​ក្នុង​អារម្មណ៍​របស់​គេ គ្មាន​សេចក្តីសុខ​ឡើយ ។

សត្វលោក​តែ​ត្រូវ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ដុត​រោល​ឱ្យ​ក្តៅ​ផ្សា​រាល់ថ្ងៃ នេះឯង​ហើយ ដែល​លោក​ចាត់​ថា​ជា​ភ្លើង​នរក​នោះ កុំ​បាច់​ទៅ​រក​នរក​ឯណា​ឆ្ងាយ គឺ​នៅ​ក្នុង​ជីវិត​យើង​សព្វថ្ងៃ​ក៏​មាន​សួគ៌​-​នរក​នៅ​លាយឡំ​ជា​មួយ​ដែរ តែ​បុគ្គល​បាប​រមែង​មិនដឹង​នូវ​លក្ខណៈ​ពិត​នៃ​លោក​នេះ​ឡើយ ។

បណ្ឌិត​ទាំងឡាយ​បាន​ពោល​យ៉ាងនេះ​ថា នរក​មិនមែន​មាន​តែ​នៅ​ក្នុង​ឋាននរក​ឋាន​ប្រេត​នោះ​ឯណា នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​ត្រូវ​ភ្លើង​នរក​កើត​អំពី ជរា ព្យាធិ មរណៈ ទុក្ខ សោក​ដុត​កម្លោច​បំផ្លាញ​សេចក្តីសុខ​យើង​រាល់ពេល រាល់​ខណៈ​ដែរ ។

បុគ្គល​មានទោសៈ​ច្រើន អ្នក​ឈ្នានីស​គេ អ្នក​ចងចិត្ត​គំកួន អ្នក​ចងចិត្ត​ប្រទូស្ត​អ្នក​ដទៃ អ្នក​ប្រព្រឹត្ត​ខុស​ក្នុង​អបាយមុខ ស្រី ស្រា ល្បែង​ពា​លា សេពគប់​នឹង​បុគ្គល​បាប​…​ទាំងអស់​ហ្នឹងហើយ​ជា​ភ្លើង​នរក​នោះ ។