ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុ​យ វណ្ណៈ និង​ប៊ុ​ន សុធា ដឹក​ដៃ​គ្នា​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​កាលពី​ស​ប្ដា​ហ៍​មុន​សោះ ឥឡូវ​ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ហៅ​ឱ្យមក​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១ មិថុនា…

រាជធានី​ភ្នំពេញ ៖ ទើបតែ​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​កាលពី​ស​ប្ដា​ហ៍​មុន​សោះ ឥឡូវ​ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ហៅ​ឱ្យមក​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១ មិថុនា ជាមួយ​កីឡាករ​ថៃ​ចៅ​ប៊​យ ស​.​សុ​ផាត ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ខណៈ​ប៊ុ​ន សុធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក៏​មានឈ្មោះ​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ ឈ្មោះ ដាំង​កាន់​វ៉ា​ន សុ​ី​តក ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។

ពុ​យ វណ្ណៈ គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់​ក្រែល ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ទាំង​កីឡាករ​ថៃ​និង​ខ្មែរ​ដូច​គ្នា​ឱ្យ​ចាញ់​សន្លប់​មិន​តិច​នាក់​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ខណៈ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ពិតជា​មិន​អន់​ឡើយ ។ រវាង​គូ​នេះ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ដូច​គ្នា​ក្នុង​ការ​ប្រជែង​យក​ប្រាក់​លាន ។ ដូច្នេះ​ចាំ​មើល​ប្រាក់​លាន​នោះ​ធ្លាក់​ក្នុង​ដៃ​របស់​អ្នក​ណា?

ចំណែក​ប៊ុ​ន សុធា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​នេះ ក៏​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ដែរ ព្រោះ​អី​ពួក​គេ​ទាំង​ពីរ​នាក់​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ថែម​ទាំង​មិនសូវ​ឃើញ​លេចមុខ​មាត់​នៅ​លើ​សង្វៀន​ញឹកញាប់​ទៀត​ផង​។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់​ថា អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ មាន​តែ​រង់ចាំ​ទស្សនាការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ទាំងអស់​គ្នា​ប៉ុណ្ណោះ​។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​លាន​ក៏​មាន​គូ​មិត្តភាព​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ផង​ដែរ​ដូច​ជា កីឡាករ ឬ​ទ្ធី សា​ស្ត្រាវុធ មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០​។

សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ អេ អាំ​ម៉ា​រី​ន​ភូ​ថង មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គូ​ចុង​ក្រោយ​កីឡាករ ខាន់ ឃ​ន មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ប៉ុន សិន មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ