ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ដឹក​អ្នកទេសចរមួយ​គ្រឿង​​​​ស្លា.ប់​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​ហុង​គ្រី ៖ នាវា​មួយ​គ្រឿង​ដែល​ដឹក​អ្នកទេសចរ​កូរ៉េ​ខាងត្បូង បាន​លិច​កាលពី​ថ្ងៃ​ទី​២៩ ​ឧសភា ក្នុង​ទន្លេ​ DANUBE ​ក្រុង​ប៊ុ​យ​ដា​បែ​៉​ស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ ​ហើយ​១៩​នាក់​បាត់​ខ្លួន​។…

ប្រទេស​ហុង​គ្រី ៖ នាវា​មួយ​គ្រឿង​ដែល​ដឹក​អ្នកទេសចរ​កូរ៉េ​ខាងត្បូង បាន​លិច​កាលពី​ថ្ងៃ​ទី​២៩ ​ឧសភា ក្នុង​ទន្លេ​ DANUBE ​ក្រុង​ប៊ុ​យ​ដា​បែ​៉​ស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ ​ហើយ​១៩​នាក់​បាត់​ខ្លួន​។

បណ្ដា​សារព័ត៌មាន​ហុង​គ្រី​ និង​ក្រុង​សេ​អ៊ូ​ល​លើក​ពី​លទ្ធភាព​នៃ​ការ​បុក​គ្នា​។ អាជ្ញាធរ​ហុង​គ្រី​និង​កូរ៉េ​ខាងត្បូង ប្រកាស​ពី​អ្នកដំណើរ​ស្លាប់​៧​នាក់ ពេល​នាវា​នោះ​លិច​ខណៈ​កំពុង​បើក​កម្សាន្ត​ក្នុង​ទន្លេ​DANUBE ជា​ទន្លេ​មួយ​ដែល​ហូរ​កាត់​រដ្ឋធានី​ហុង​គ្រី និង​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ទូ​ទាំង​ពិភពលោក​។ យោង​តាម​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ថា ជនជាតិ​ប្រទេស​នោះ​៣៣​នាក់​ជិះ​ក្នុង​នាវា​នេះ ហើយ​១៩​នាក់​បាត់​ខ្លួន ចំណែក​មនុស្ស​៧​នាក់​អាច​ជួយ​សង្គ្រោះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​កន្លែង​ធ្វើ​អន្តរាគមន៍ លោក​PAL GYORFI​អ្នកនាំពាក្យ​ភ្នាក់ងារ​សង្គ្រោះ​​បញ្ជាក់​ថា មនុស្ស​៧​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ នាវា​នោះ​ក៏​ដឹក​សមាជិក​ក្រុម​នាវិក​ជនជាតិ​ហុង​គ្រី​២​នាក់​ផង​ដែរ​។ យោង​តាម​បណ្ដា​សារព័ត៌មាន​ហុង​គ្រី​ថា នាវា​ប្រវែង​២៦​ម៉ែត្រ​នោះ​បាន​លិច ក្រោយ​ពី​បុក​គ្នា​ជាមួយ​នាវា​មួយ​គ្រឿង នៅ​ក្បែរ​សភា​ក្រុង​ប៊ុ​យ​ដា​ប៉ែស​។ ក្រុង​សេ​អ៊ូ​ល​ក៏​និយាយ​ដែរ​ពី​ការ​បុក​គ្នា​ជាមួយ​នាវាចម្បាំង​១​គ្រឿង​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​នៅ​ពុំ​ទាន់​មានការ​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ របស់​ប្រភព​ផ្លូវការ​ហុង​គ្រី​។

ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ថ្ងៃ​ទី​២៩​ឧសភា និង​ចាប់ពី​ដើមខែ​ឧសភា​មក នាំ​ឲ្យ​ទន្លេ​DANUBE​មានទឹក​ហូរ​កួច​ខ្លាំង បង្ក​ការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​នាំ​ឲ្យ​គេ​គិត​ថា​ចំនួន​ជន​រង​គ្រោះ​នឹង​មាន​ខ្ពស់​ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ