ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​កាន់តែ​ខ្លាំង​លើ​អុី​ដ​លី​ប

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ របប​ស៊ី​រី​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៩​ឧសភា បន្ត​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា លើ​ខេត្ត​អុី​ដ​លី​ប​ភាគ​ខាងជើង​ប្រទេស​។ តំបន់​នោះ​រង​ការ​វាយប្រហារ​តាម​អាកាស​ខ្លាំង​ចាប់តាំងពី​១​ខែ​មក​ហើយ​នាំ​ឲ្យ​គេ​គិត​ថា របប​នោះ​អាច​ធ្វើការ​វាយលុក​ដ៏​ចម្បង​មួយ ដណ្ដើម​យក​ទីតាំង​ធំ​ចុង​ក្រោយ​នេះ​របស់​ពួក​ជី​ហា​ដ​។ គឺ​ពួក​ជី​ហា​ដ​ក្រុម​HAYAT TAHRIR…

ប្រទេស​ស៊ី​រី ៖ របប​ស៊ី​រី​គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​២៩​ឧសភា បន្ត​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា លើ​ខេត្ត​អុី​ដ​លី​ប​ភាគ​ខាងជើង​ប្រទេស​។ តំបន់​នោះ​រង​ការ​វាយប្រហារ​តាម​អាកាស​ខ្លាំង​ចាប់តាំងពី​១​ខែ​មក​ហើយ​នាំ​ឲ្យ​គេ​គិត​ថា របប​នោះ​អាច​ធ្វើការ​វាយលុក​ដ៏​ចម្បង​មួយ ដណ្ដើម​យក​ទីតាំង​ធំ​ចុង​ក្រោយ​នេះ​របស់​ពួក​ជី​ហា​ដ​។

គឺ​ពួក​ជី​ហា​ដ​ក្រុម​HAYAT TAHRIR AL CHAM​អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ដែល​ជា​អ្នក​គ្រប់គ្រង​ខ្លាំង​ជាងគេ ក្នុង​ខេត្ត​អុីដ​លី​ប និង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ហា​ម៉ា អា​ឡែ​ប​និង​ឡា​តា​គី​យ៉េ​ជិតខាង​។ តំបន់​នៅ​ជាប់​ព្រំដែន​តួ​ក​គី​នោះ​ជា​តំបន់​ការពារ ដោយ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​តំបន់​ហាម​មិន​ឲ្យ​មាន​យោធា ដែល​​ចុះហត្ថលេខា​កាលពី​ខែកញ្ញា​ឆ្មាំ​២០១៨ រវាង​ក្រុង​មូ​ស្គូ​​សម្ព័ន្ធមិត្ត​របប​សី​ុ​រី​និង​ក្រុង​អង់កា​រ៉ា ដែល​ជា​អ្នក​ជួយ​ទ្រទ្រង់​ក្រុម​ឧទ្ទាម​មួយ​ចំនួន​។

គោលដៅ​គឹ​បង្កើត​តំបន់ទ្រនាប់​មួយ ដែល​បែងចែក​បណ្ដា​ដែនដី​របស់​ពួក​បះបោរ​និង​ពួក​ជី​ហា​ដ ឲ្យ​ដាច់​ពី​បណ្ដា​តំបន់​កាន់កាប់​របស់​រដ្ឋាភិបាល​។ គោរព​មួយ​ផ្នែក ការ​ផ្ដួចផ្ដើម​គំនិត​នោះ​អាច​ចៀសវាង ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​កងទ័ព​ស៊ីរី​។ ប៉ុ​ន្ទែ​ទោះជា​យ៉ាងនោះ​ក្ដី ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ីរី​នៅ​បន្ត​មាន​ជា​ហូរហែ មុន​ពេល​មានការ​បង្កើន​ខ្លាំង​ចាប់ពី​ដំណាច់​ខែមេសា​មក ហើយ​គួប​ផ្សំ​នឹង​ការ​វាយប្រហារ​នៅ​លើ​ដី​។

អង្គការសិទ្ធិមនុស្ស​ស៊ីរី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​និយាយ​ថា ការ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស បាន​សម្លាប់​ជន​ស៊ី​វិល​ជាង​២៧០​នាក់​ហើយ រយៈពេល​១​ខែ ហើយ​មនុស្ស​ប្រមាណ​ជា​២៧០.០០០​នាក់​រត់​ភៀសខ្លួន​។ នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប តំណាង​របស់​ស៊ី​រី អះអាង​កាលពី​ថ្ងៃ​ទី​២៨​ឧសភា ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​វាយ​ដណ្ដើម​យក​អុី​ដ​លី​ប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ