ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ

4 ឆ្នាំ មុន

ឈ្មោះខ្មែរពីរោះ និងមានន័យប្រពៃណាស់ស្របទៅតាមអក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧ និងដើម្បីងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​,…

ឈ្មោះខ្មែរពីរោះ និងមានន័យប្រពៃណាស់ស្របទៅតាមអក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧ និងដើម្បីងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖
ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

កណិការ​- ឈ្មោះ​ឈើ​មាន​ផ្កា​មួយ​ប្រភេទ​មាន​សណ្ឋាន​ដូច​ផ្កាម្លិះ ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ អាច​ជា​នាម​កូនស្រី​ដែល​មាន​រូបរាង​ស្អាត ។

កុសល​- អ្នក​ឈ្លាសវៃ មាន​ចំណូលចិត្ត​តែ​ក្នុង​អំពើ​ល្អ ។

កក្កដា​- ក្តាម ឈ្មោះ​ខែ​ទី​៧​ដែល​ជា​ខែ​កំពុង​រវល់​មមាញឹក ដូច្នេះ​កូន​ម្នាក់​នេះ​គឺជា​មនុស្ស​ឆ្លាត ឧស្សាហ៍​ហើយ​ក៏​ស្រឡាញ់​គ្រួសារ​ណាស់​ដែរ ។

កល្យាណ​- ឬ​កល្យាណី ល្អ ឬ​ដែល​មាន​លម្អ​, អ្នក​ធ្វើអំពើ​ល្អ​, អំពើ​ជា​កុសល ជា​ឈ្មោះ​កូនស្រី ។

កញ្ញា​- ស្រី​ក្រមុំ​តូច ស្រី​ជំទង់ ជា​ឈ្មោះ​ខែ​ទី​៩​នៃ​សុរិយគតិ ចាស់​បុរាណ​តែង​ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ដែល​មាន​សម្បុរ​ល្អ​គួរ​ឱ្យ​ស្រឡាញ់ ។

កុ​សុមា​- នារី​ល្អ​ដូច​ជា​ផ្កា ឬ​ដូច​កម្រងផ្កា ។

កិន្នរី​- ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​រូបរាង​ដូច​មនុស្ស ស្អាត​ដូច​ទេពអប្សរ មាន​ស្លាប​អាច​ហោះហើរ​បាន ដែល​ក្លា​យមក​ពី​ពាក្យ​កែណរ ឬ​កេ​នរ​នេះឯង

កិរិយា​- ជា​ឈ្មោះ​នារី​ដែល​មាន​រូបសម្បត្តិ​ល្អ ឫកពា​មារយាទ​ថ្លៃថ្នូរ និង​មាន​សំឡេង​ពីរោះ​រណ្តំ​ជាទី​ពេញចិត្ត​នៃ​មនុស្ស​ទូទៅ ។

កុញ្ជ​រា​- ដំរី​ដ៏​មាន​សិរី ប្រសើរ​ខ្ពង់ខ្ពស់ ស័ក្តិសម​នឹង​ឈ្មោះ​កូនស្រី ប្រពៃ​ពេក​។ នៅ​មាន​ត​…